លោកប៊ុត សីហា មិនក្រែងចិត្តប្រពន្ធ ដោយចូលក្លឹបដាច់យប់ ថែមទាំង…

លោកប៊ុត សីហា ដែលគេស្គាល់ថាគឺម្ចាស់ពានក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវការទីមួយ ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិជន គ្រប់ស្រទាប់វណ្ណះ។ ហើយតារារូបនេះក៍ចាប់ផ្តើមមានរឿងអាស្រូវជាច្រើន ដោយមតិខ្លះពោលថា តារារូបនេះរឹក ទៅធ្វើការមិនគោរពពេលវេលា អាងតែខ្លួនគឺជាតារាល្បី។

ហើយថ្មីៗនេះផងដែរក៍មានរឿងអាស្រូវអំពីបញ្ហាគ្រឿងញៀនដល់ទៅពីរដងផងដែរ ដែលធ្វើអោយលោកត្រូវបានគេបញ្ហប់កុងត្រាចេញពីផលិតកម្មហង្សមាស ហើយខកខានមិនបានទៅសម្តែងនូវសហរដ្ឋអាមេរិច ដែលធ្វើអោយលោកធ្លាប់ប្រជាប្រិយភាពយ៉ាងខ្លាំង និយាយរួមគឺសឹងតែធ្លាក់ដល់សូន្យតែម្តង។

បន្ទាប់ពីលោកបានចាកចេញពីផលិតកម្មហង្សមាស លោកក៍បានខំប្រឹងប្រែងច្រៀងឡើងវិញដោយមិនមានផលិតកម្ម ដើម្បីសាងកិត្តិយសឡើងវិញ។ តែនៅពេលនេះគឺមានរឿងអាស្រូវមួយទៀត ដោយលោក ប៊ុត សីហា បានចូលទៅក្លឹបកំសាន្ត ដោយធ្វើអោយស្រីៗនៅទីនោះនាំគ្នាក្រលេកមើលគាត់គ្រប់គ្នានិងបានលាត់មាត់ថា ​«បង សីហា មកដែរ?»។​ បន្ទាប់មកអ្នកដែលជា Fan របស់គាត់ក៍បាននាំគ្នាឡើងទៅរាំអស់ ហើយលោក សីហា ក៍បានអង្គុយជាមួយនឹងមិត្តភ័ក្រស្រីប្រុស ដោយផឹកស្រាបន្តើរ ស្តាប់ភ្លេងបន្តើរ និងលោកក៍បានឡាយវីដេអូលើគណនីហ្វេសបុករបស់គាត់ដែរ។

ប៉ុន្តែការឡាយវីដេអូរបស់គាត់មិនសូវជាមានអ្នកគាំទ្រចូលទៅមើលច្រើននោះទេ ប្រហែលជាអ្នកគាំទ្រគាត់មិនសូវជាពេញចិត្តនឹងទង្វើរបស់គាត់ដែលចូលក្លឹបផឹកស្រា ហើយឡាយវីដេអូលេងនោះទេ ព្រោះថាខណះពេលនេះលោកកំពុងតែលំបាក គួរតែព្យាយាមក៍សាងកិត្តិយសឡើងវិញ។

For More Videos Amazing