ចប់ហើយ! ម៉ូតូ​មួយគ្រឿងត្រូវហូរទៅតាមទឹក​ ព្រោះ​តែបុរសម្នាក់ព្យាយាមជិះម៉ូតូកាត់ផ្លូវដែលមានកំលាំងទឹកហូរខ្លាំង​ តែសំណាងហើយដែល…(មាន២វីដេអូ​)

ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់​ ដែលបុរសម្នាក់ត្រូវបានបាត់បង់ម៉ូតូមួយគ្រឿងរបស់ខ្លួន​ ខណះពេលដែលកំពុងតែធ្វើដំណើរនៅតាមផ្លូវដែលមានទឹកកំពុងតែហូរកាត់ខ្លាំង​ ក៏ធ្វើអោយទាំងម៉ូតូនិងមនុស្សបានហូរទៅតាមទឹកធ្លាក់ចុះមកក្រោមផ្លូវ​ ក្រោយ​មកបុរសដែលជាម្ចាស់ម៉ូតូក៏បានព្យាយាមស្រវាចាប់​ និងរាវរកម៉ូតូរបស់ខ្លួន​ តែនៅតែរកមិនឃើញ។

ដែលហេតុ​ការណ៍​នេះ​ផងដែរ​បានកើតឡើងនៅថ្ងៃ​ចន្ទ័​ ទី០៨​ ខែ​តុលា​ ឆ្នាំ​២០១៨​ ត្រង់ចំនុច​រមណីយដ្ឋាន​ អន្លង់ជ្រៃ​ ខេត្ត​ ត្បូងឃ្មុំ​។ ក្រោយ​ពីបានឃើញដូចនេះ​ ប្រជាជនជាច្រើននៅតំបន់នោះក៏បាននាំគ្នាជួយស្វែងរកម៉ូតូដែលហូរទៅតាមទឹក​ រួចក៏បានប្រទះឃើញនៅ​ជិតផ្លូវនោះ​ បន្ទាប់មកពួកគេក៏បាននាំគ្នាអូសម៉ូតូទៅលើតាមផ្លូវនៅក្រោមកញ្ចុះមួយ​ ដែលមានចម្ងាយពីផ្លូវប្រហែលជាជាង១០ម៉ែត្រ​។

នេះ​ក៏ជាសារមួយផងដែរសំរាប់បងប្អូនដែលមានដំណើរកំសាន្តទៅកាន់ខេត្តនានាដែលមានទឹកខ្លាំង​ សូមមេត្តាមានការប្រុង​ប្រយត័្ន​អោយបានខ្ពស់​ទាំងរបស់របរ​ ជាពិសេសអាយុជីវិតតែម្តង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing