រំលឹក​អនុស្សាវរីយ៍កាលនៅរៀន​! បងប្អូនណាខ្លះដែលត្រូវគ្រូហៅឡើងឈរលើក្តាខៀន​ ព្រោះ​តែអត់ចេះមេរៀន…(មានវីដេអូ​)

ពេលដែលនឹកឃើញទៅដល់​អនុស្សាវរីយ៍​កាលពីនៅក្មេងៗ​ ពេលដែលនៅរៀនម្តងៗ​ ពិតជា​គួរឲ្យចង់សើច​និងខ្លួនឯងខ្លាំងណាស់​ ព្រោះតែអត់ចេះ​ ក៏ត្រូវ​គ្រូហៅឡើងឈរលើក្តាខៀន​ ហើយពេលខ្លះទៀតក៏ត្រូវគ្រូវៃទៀតផង​ និយាយពេលហ្នឹងពិតជាខ្លាចគ្រូខ្លាំងណាស់​ ហើយគ្រូៗកាលពីជំនាន់មុននោះ​ ពិតជាកាចៗខ្លាំងណាស់​ មិនដូចជាជំនាន់ឥលូវទេ​ គ្រូមិនហ៊ានវៃសិស្ស​ ថែមទាំងយកចិត្តទុកដាក់ខ្លាំងជាមុនទៀតផង។

ដោយឡែកនៅក្នុង​វីដេអូ​នេះវិញ​ គឺពិតជាអស់សំណើចនិងក្មេងៗជាសិស្សទាំងនេះណាស់​ ព្រោះតែមិនចេះមេរៀន​ ក៏ត្រូវគ្រូបង្រៀនហៅឡើងឈរលើក្តាខៀន​ មិនត្រឹមតែមិនចេះទេ​ សូម្បី​តែនិយាយពាក្យចតុកោណកែង​ ក៏ម្នាក់ៗនិយាយមិនត្រូវផង​ ទំរាំតែរូបមន្តទៀត​ គឺពិតជាពិបាកបង្រៀនខ្លាំងណាស់​ តែក៏គួរឲ្យសរសើរដល់លោកគ្រូម្នាក់នេះដែរ​ បានខំប្រឹងព្យាយាមពុតសំលេងនិងមានភាពអំនត់ខ្លាំងណាស់ជាមួយពួកគេ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing