កំប្លោកជាច្រើនដែលអណ្តែតមកលើផ្ទៃទឹក​ និងឆ្នេរ​ខេត្ត​ព្រះសីហនុ​ គឺមិនប៉ះពាល់ទៅដល់បរិស្ថានទេ​ នេះជាការលើកឡើររបស់​អជ្ញាធរ​…(មានវីដេអូ​)

កាលពីប៉ុន្មានថ្ងៃនេះ​ ខេត្ត​ព្រះសីហនុ​ត្រូវបានកំប្លោកជាច្រើនបានអណ្តែតនៅលើផ្ទៃសមុទ្រ​ និងមកទើលលើឆ្នេរសំខាន់ៗមួយចំនួន​ ដែលធ្វើអោយ​ប៉ះពាល់ជាខ្លាំងទៅដល់ភ្ញៀវទេសចរ​ដែលបានមកលំហែកាយ​ និងកំសាន្តនៅទីនេះ។

តាមប្រភពពត៌មានបានឲ្យដឹងថា​ កំប្លោកទាំងនេះបានហូរមកពីប្រទេសវៀត​ រួចអណ្តែតតាមផ្ទៃទឹក​ រហូតមកដល់សមុទ្រខ្មែរនាខេត្ត​ ព្រះសីហនុ​ តាំងតែពីថ្ងៃទី៩មកម្លេះ​ រហូតមកដល់ពេលនេះ​ អជ្ញាធរ​ក្រុង​ រួមជាមួយនិងមន្រ្តីគ្រប់ជាន់ថ្នាក់​ និងមានទាំងប្រជាជន​ អង្គការនានា​ បាននាំគ្នាធ្វើការស្តានិងកាយចេញនូវកំប្លោកទាំងអស់នោះពីទឹកសមុតទ្រ​យកទៅបោះចោល​ ដើម្បីឲ្យ​ផ្ទៃទឹក​ ក៏ដូចជាឆ្នេរវិលមករកភាពប្រក្រតីមកវិញ។

អជ្ញាធរ​ក៏បានលើកឡើងផងដែរថា​ កំប្លោកដែលអណ្តែតនៅលើសមុទ្រទាំងនេះ​ គឺមិនម៉ែនជាសំរាមនោះទេ​ ដូច្នេះ​វាមិនមានភាពប៉ះពាល់ទៅដល់បរិស្ថាន​ និង​អនាម័យ​នោះឡើយ​ គឺគ្រាន់តែប៉ះពាល់ដល់ផ្ទៃទឹកនិងឆ្នេរត្រឹមតែរយះពេលខ្លីតែប៉ុណ្ណោះ​។

ជាចុងក្រោយ​អជ្ញាធរ​ក៏បានអំពាវនាវទៅដល់បងប្អូន​ប្រជា​ជន​ និងអាជីវករផងដែរ​ មេត្តា​រួមគ្នាជួយ​ ទោះបីជាថវិកាក្តី​ និងកំលាំងក្តី​ ដើម្បី​អោយ​សោភ័ណ្ឌ​ភាពផ្ទៃសមុទ្រឆាប់វិលមករកភាពប្រក្រតីឡើងវិញ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing