បែកធ្លាយវីដេអូនៅព្រំដែនអន្តរជាតិ ស្ទឹងត្រែង ដែលប៉ូលីសបានទារលុយពីជនបរទេស ដែលបានចេញពីកម្ពុជាទៅប្រទេសឡាវ (មានវីដេអូ)

ជនបរទេសបានលួចថតនូវសកម្មភាពដែលប៉ូលីសកម្ពុជាយើងបានទារលុយជនបរទេសដែលបានចេញពីកម្ពុជាទៅកាន់ប្រទេសឡាវ ដែលស្ថិតនៅព្រំដែនអន្តរជាតិ ស្ទឹងត្រែង ដោយប៉ូលីសបានទារលុយជនបរទេសមួយនាក់ពី ២ដុល្លា​ទៅ៥ដុល្លា។ ហើយជនបរទេសក៍បានតវ៉ាដែលថា ពួកមានវីសារត្រឹមត្រូវដើម្បីចូលប្រទេសឡាវហើយ តែហេតុអ្វីបានត្រូវបង់លុយទៀត?

ហើយប៉ូលីសនៅទីនោះដែលពាកស័ក្ក៣ ក៍បានស្រែកទៅជនបរទេសនោះថា «បើមិនបង់លុយទេ នៅចាំ(មិនបោះត្រាអោយ)» ហើយជនបរទេសនោះក៍សួរទៀតថា មិចបានទារលុយមិត្តគាត់តែ២ដុល្លាសោះ តែបែរជាទារគាត់វិញដល់ទៅ៥ដុល្លា? ហើយប៉ូលីសនោះក៍យកប៉ាស្ព័តរបស់គាត់ទៅម្ខាង ដោយឃើញហេតុនោះជនបរទេសខ្ចិលចង់មានរឿងវែងឆ្ងាយ ក៍បានអោយលុយទៅប៉ូលីសនោះ ៤ដុល្លា។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing