តារាចម្រៀង​លោក​ ប៊ុត​ ​សីហា​ កាន់តែខំប្រឹង​ និងតស៊ូជាងមុន​ ទាំងការច្រៀង​ និងថត​ MV​ ជាច្រើន​បទក្នុងថ្ងៃតែមួយ​ បើទោះជាលោកកំពុងតែ…(មានវីដេអូ​)

លោក​ ប៊ុត​ ​សីហា​ គឺជា​អតីត​បេក្ខជន​ម្ចាស់ពានក្នុង​កម្មវិធី​លំដាប់ថ្នាក់ពិភពលោក​ The Voice Cambodia រដូវ​កាលទី១​ ក្រោយ​ពីភាពជោគជ័យរបស់លោកអស់រយះពេលប៉ុន្មានឆ្នាំមុននេះ​ លោកក៏ធ្លាប់បានទទួលនូវរឿងអាស្រូវជាច្រើនដែល​ពាក់ព័ន្ធនិង​ករណី​គ្រឿងញៀន​ ទើបបានធ្វើអោយលោកធ្លាក់នូវសន្ទុះការគាំទ្រជាខ្លាំងពីទស្សនិកជន​ និងមហាជនជាច្រើនដែលគាំទ្រលោក​ និងថែមទាំងបាត់បង់ឱកាសជាច្រើនក្នុងផលិតកម្ម​ និងកម្មវិធី​ផ្សេងៗ។

បើទោះជាបែបនេះក្តី​ តារាចម្រៀង​លោក​ ប៊ុត​ សីហា​ ក៏នៅតែមានទឹកចិត្តខំប្រឹងកាន់តែខ្លាំង​ ដើម្បី​ព្យាយាម​ប្រលោក​ និងមិនបោះបង់អាជីពជាតារាចម្រៀងនេះឡើយ​ ទោះបីជា​បច្ចុប្បន្ន​នេះលោកមិនសូវមានទីផ្សារដូចពីមុនក៏ដោយ​ ក៏លោកនៅតែខំប្រឹង​ និងព្យាយាមតស៊ូពុះពារទៅមុខដែរ។

ដោយឡែកជាក់ស្តែងនៅក្នុងវីដេអូរនេះ​ លោកបានព្យាយាមថតបទចម្រៀងដល់ទៅបីបួនបទ​ និងថែមទាំងបានថតជា​ MV​ ផងដែរ​ក្នុងថ្ងៃតែមួយ​ ទាំងឃ្លានបាយ​ និងអស់កំលាំងយ៉ាងណាក៏លោកនៅតែមានទឹកមុខរីករាយជាមួយនិងការងារមួយនេះផងដែរ។

ជាចុងក្រោយ​លោក​ ប៊ុត​ សីហា​ក៏បានសម្តែងនូវការអរគុណចំពោះអ្នកដែលតែងតែគាំទ្រ​ដល់រូបលោកផងដែរ​ ហើយ​ចម្រៀង​ថ្មីៗនិង​ MV របស់លោកក៏នឹងត្រៀមចេញក្នុងពេលឆាប់ៗនេះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing