ពិរោះខ្លាំងណាស់! ធ្លាប់តែឃើញ​ សុភ័ក្រ កុសុម៉ា​ ច្រៀងចម្រៀងខ្មែរ​ តែពេលដែល​ សុភ័ក្រ កុសុម៉ា​ និង​ ប្រេម៉ា​ ចាប់ដៃគ្នាច្រៀងជាភាសាបរទេស​ ពិតជាពិរោះខ្លាំងណាស់…(មានវីដេអូ​)

បងប្អូនពិតជាបានស្គាល់រួចមក​ហើយនូវពិធីការនីដ៏មានវោហាសព្ទ​ កំប្លែង​ និងថែមទាំងមានទឹកដមដ៏ពិរោះគឺ​កញ្ញា​ សុភ័ក្រ កុសុម៉ា​ ហើយពេលនេះផងដែរ​ កញ្ញា​កំពុងតែទទួលបាន​ប្រជា​ប្រិយ​ភាព​ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន​ ដែលធ្វើឲ្យ​កញ្ញា​មានភាពមមាញឹកជាខ្លាំង​នៅក្នុង​វិស័យ​សិល្បៈ​ និងកម្មវិធីផ្សេងៗជាច្រើន។

ដោយឡែកមួយរយះនេះផងដែរ​ ធ្លាប់តែបាន​ឃើញកញ្ញា​ សុភ័ក្រ កុសុម៉ា​ ច្រៀងចម្រៀងជាភាសាខ្មែរ​ តែដល់ពេលមកស្តាប់កញ្ញាច្រៀងជាភាសាបរទេសវិញគឺពិតជាពិរោះខ្លាំងណាស់​ នៅក្នុងវីដេអូនេះ​ កញ្ញា​ សុភ័ក្រ កុសុម៉ា​ រួមជាមួយនិង​ ប្រេម៉ា​ បានចាប់ដៃគ្នាច្រៀងចម្រៀងជាភាសាបរទេសមានចំណងជើងថា​ “I am not the only one”​ ពិតជា​ពិរោះ​រណ្តំខ្លាំងណាស់។

សូមទស្សនាវីដេអូខាងក្រោម