រន្ធត់​ណាស់! បេក្ខជនម្នាក់បានធ្វើឲ្យ​គណៈកម្មការ​២រូប​ ក្នុង​កម្មវិធី​ America’s Got Talent ស្ទើរតែ​លួសព្រលឹងចេញមកក្រៅ…(មានវីដេអូ​)

លោកអ្នកពិតជាធ្លាប់បានស្គាល់រួចមកហើយនៅ​កម្មវិធី​ America’s Got Talent ដែលជា​កម្មវិធី​ដ៏ល្បីល្បាញ​ទូទាំងពិភពលោក​ កម្មវិធី​នោះបានផ្តល់ឱកាសដល់ប្រជាជនរបស់ខ្លួនបាន​បញ្ចេញ​នូវ​សមត្ថភាព​ និង​ទេពកោសល្យ​ពីកំណើត​ ដែលមិនម៉ែននរណាៗអាចធ្វើបាននោះឡើយ​ ហើយពេលនេះផងដែរប្រទេស​កម្ពុជា​យើង​ ក៏​បានទទួល​សិទ្ធ​ក្នុងការរៀបចំនូវ​កម្មវិធី​នេះផងដែរ​ ហើយមកដល់ពេលនេះ​ កម្មវិធី​ Cambodia’s Got talent ក៏​បានឈានមកដល់​រដូវ​កាលទី២​ ក្នុង​វគ្គ​ Live Show ផងដែរ។

ដោយឡែកនៅក្នុង​វីដេអូ​នេះវិញ​ បេក្ខជនម្នាក់បានធ្វើឲ្យ​គណៈកម្មការ​២រូប​ នៅក្នុង​កម្មវិធី​ America’s Got Talent ស្ទើរតែ​លួសព្រលឹងចេញមកក្រៅទៅហើយ​ ព្រោះ​តែ​បេក្ខជន​រូបនោះបាន​ស្នើរ​ឲ្យ​ពីធីករ​២រូប​ ដែលមា​នស្រី​ម្នាក់​ និងប្រុសម្នាក់ឡើងមកលើឆាក​ បន្ទាប់មក​បេក្ខជន​រូបនោះក៏បានអោយបុរសខាងលើជួយទប់ផ្លែប៉ោម​ដែលដាក់នៅលើក្បាលស្រ្តីម្នាក់​។

អូយគ្រាន់តែមើលក៏ភ័យជំនួសពួកគាត់ទៅហើយ​ ក្រោយមកបេក្ខជនរូបនោះក៏បានប្រើព្រួញបាញ់ឆ្ពោះទៅកាន់ផ្លែប៉ោម​ និងដើម្បីឲ្យត្រូវចំចំនុចប្រលោះ​ជញ្ចៀនផងដែរ​ គឺពិតជារន្ធត់ខ្លាំងណាស់​ តែចុងក្រោយគាត់ពិតជាធ្វើបានពិតម៉ែន​ ទស្សនិជន​ជាច្រើនបានសម្តែងភាពអបអររួមជាមួយនិងភាពបុកពោះជាខ្លាំង​ រីឯ​ចំនែក​គណៈកម្មការ​ទាំង២នៅលើឆាកវិញ​ បានភ័យឡើងញ័រតែម្តង​ ពិតជាសុីលុយលែងឆ្ងាញ់ហើយមួយឆាកនេះ។

ធ្លាប់តែឃើញក្នុងសាច់រឿងតែ​ប៉ុណ្ណោះ​ មិននឹកស្មានថាមានមនុស្សអាចធ្វើបែបនេះបានសោះ​ ពិតជា​អស្ចារ្យ​ និងគួរឲ្យសរសើរខ្លាំងណាស់​ ជាចុងក្រោយ​បេក្ខជន​រូប​នោះក៏យក​ចិញ្ចៀន​ដែលជាប់ហ្នឹងព្រួញ យកមកឲ្យបុរសដើម្បី​​ពាក់ទៅលើដៃស្រី្តនោះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម