ញាក់សាច់! ខែបុណ្យខែភ្ជុំផង ភក់ជ្រាំខ្លាំងយ៉ាងនេះ ធ្វើដំណើរយ៉ាងម៉េចហ្នឹងកើតទៅ ពិតជា…(មានវីដេអូ)
|រដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ហើយ បងប្អូនប្រជាជនខ្មែរជាច្រើនបាននាំគ្នាចេញចាកចេញពីទីក្រុង ទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំម៉ែឪ បងប្អូន និងសាច់ញាតិរបស់ខ្លួន ដែលបានឃ្លៀតឆ្ងាយពីគ្នា ដោយមានការនឹករនឹកគ្នាយ៉ាងខ្លាំង ក្រោយពីទទួលបានថ្ងៃឈប់សំរាកជាច្រើនថ្ងៃពីកន្លែងធ្វើការ។
រីឯនៅក្នុងវីដេអូនេះពិតជាមានការហួសចិត្តខ្លាំងណាស់ មិនដឹងជានៅភូមិណានោះទេ ម៉េចបានជាកំសត់យ៉ាងនេះ ផ្លូវធ្វើដំណើរក្នុងភូមិពោពេញទៅដោយភក់ជ្រាំជាច្រើន ដែលធ្វើឲ្យមនុស្សម្នាក្នុងភូមិមិនអាចធ្វើដំណើរដោយយានយន្តជំនិះបាន។
បុរសម្នាក់ និងក្មេងៗ២នាក់ បានមានការត្អូញត្អែរយ៉ាងខ្លាំងខណ:ដែលម៉ូតូរបស់គាត់មិនអាចធ្វើដំណើរទៅមុខបាន ទើបនាំគ្នាអូសបណ្តើររអ៊ូរបណ្តើរ មើលទៅពិតជាវេទនាខ្លាំងណាស់។
សូមទស្សនាវីដេអូខាងក្រោម