ហួសចិត្ត​ណាស់! បុរសម្នាក់ដោយសារតែផ្លូវចង្អៀត​ បានបើករថយន្តខ្លួនចូលគន្លងផ្លូវគេហើយ​ នៅប្រើសំដីមិនសមរម្យ​ មិនតែប៉ុណ្ណោះ​ថែមទាំង…(មានវីដេអូ​)

ចរាចរណ៍​ផ្លូវ​ថ្នល់គឺពិតជាមានសារះសំខាន់ខ្លាំងណាស់ចំពោះអ្នកធ្វើដំណើរ​ មិនថាតែរថយន្ត​ ម៉ូតូ​ ឬក៏​កង់នោះឡើយ​ ត្រូវ​តែនាំគ្នាគោរពច្បាប់ចរណ៏​ និង​អនុវត្តន៍​ឲ្យ​បានខ្ជាប់ខ្ជួន​ ជាពិសេសត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក​ ក្នុងពេលធ្វើដំណើរ​ ទើបអាច​បញ្ជៀសបាននូវគ្រោះថ្នាក់​ចរាចរណ៍​ដែលតែងតែកើតមានឡើងនាពេល​បច្ចុប្បន្ន​នេះ។

ជាក់ស្តែងណាស់នៅក្នុង​នៅ​វីដេអូ​មួយនេះ​ ដោយសារតែផ្លូវមានភាពតូចចង្អៀត​និងមានការកកស្ទះយ៉ាងខ្លាំង បុរសម្នាក់ក៏បានបើក​រថយន្តម៉ាក​ Prius​ របស់ខ្លួន​ ពណ៌ក្រហម​ចូលទៅកាន់គន្លងរបស់គេ​ ដោយធ្វើឲ្យរថយន្តដែលធ្វើដំណើរ​បញ្រ្ចាស់នោះស្ទើតែមិនអាចទៅបាន​ ទើបម្ចាស់​រថយន្ត​នោះមានការខិងសម្បាជាខ្លាំង​ រួចក៏បានថតជាវីដេអូ។

បុរសដែលបើកបររថយន្តខុសគន្លង​ មិនត្រឹមតែមិនសុំទោសគេទេ​ ថែមទាំងប្រើសំដីថា​ “គេទុកផ្លូវឲ្យប៉ុណ្នឹងហើយ​ មិនព្រមទៅទៀត​ ចេះបើកឡានអត់ហ្នឹង”​ ទើបធ្វើឲ្យមានការឈ្លោះគ្នាទៅវិញទៅមក​ និងថែមទាំងជេគ្នាទៀតផង​ ហើយបង្កជាការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing