ពិតជាអស្ចារ្យ​ ណាស់! គ្រាន់តែ​ឬស្សី​ និងស្លឹកឈើបន្តិវសោះ​ អាចធ្វើផ្ទះដេកបានយ៉ាងស្រួល​…(មានវីដេអូ​)

មនុស្សយើងម្នាក់ៗតែងតែមានទេពកោសល្យ​ និងគំនិតច្នៃប្រឌិតរៀងៗខ្លួន​ គ្រាន់តែ​អ្នកខ្លះមិនបានចាប់អារម្មណ៏​ ហើយនិងមិនបានសាកល្បងធ្វើវា​ ទើបបានជាមិនទទួល​លទ្ធផល​ ហើយរាល់អ្វីៗដែលកើតចេញមកពីភាពច្នៃប្រឌិត​ និងធ្វើឡើងដោយខ្លួនឯង​ គឺពិត​ជាមានតម្លៃ​ និងមានសារៈសំខាន់ខ្លាំងណាស់។

ជាក់ស្តែងនៅក្នុង​វីដេអូ​នេះ​ បុរស​២នាក់​ពិតជាមានការច្នៃប្រឌិតល្អណាស់​ ដោយពួកគេគ្រាន់តែយកបំពង់ឬស្សី​មួយចំនួនយកទៅកល់និងដីដែលពួកគេបានកាយ​ បន្ទាប់មកពួកគេក៏យកឬស្សីខ្លះទៀតមកធ្វើជាឆ្អឹងដំបូល​ រួចក៏យកស្លឹកឈើមកប្រលាក់ជាមួយភក់​ ដើម្បីយកមកប្រក់ជាដំបូល​ ហើយចុងក្រោយពួកគេក៏បានយកបំពង់ឬស្សីមួយចំនួនទៀតមកពុះពាក់កណ្តាលដើម្បីមកធ្វើជាទ្រនាប់គេង​ ពួកគេក៏បាននាំគ្នាចូលគេងយ៉ាងរំភើយ​។

សូមទស្សនាវីដែអូខាងក្រោម