អ្នកណាយល់អារម្មណ៍មួយនេះ មុនពេលដែលភរិយាទទួលមរណភាព បុរសជាស្វាមីបានបង្ហោះសារជាច្រើន អានហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ មហាជនមានការរំជួលចិត្តជាខ្លាំង ចំពោះរឿងរ៉ាវដ៏សង្វេគជាទីបំផុតឥតឧបមា ដោយស្រ្ដីម្នាក់មានឈ្មោះ សុខណាតដារ៉ា សុីណា មានអាយុទើបតែ ២៥ឆ្នាំប៉ុណ្ណោះ តែបែរជាជួបរឿងអកុសលមួយ រហូតទទួលមរណភាពចាកចោលក្រុមគ្រួសារ និងស្វាមីជាទីស្រលាញ់ រួមជាកូនដែលទើបនឹងកើត គឺដោយសារតែ ជំងឺបេះដូងរបស់នាង បានធ្វើទុក្ខ ពេលកំពុងឆ្លងទន្លេ ហើយកូនរបស់នាង ក៏ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានដោយសុវត្ថិភាព ចំណែកឯម្ដាយវិញ បានសន្លប់រយៈពេល ៦ថ្ងៃមកហើយ ពោលតាំងពីថ្ងៃទី២៤ មកម៉្លេះ ខណៈមុខកូន ក៏នាងពុំទាន់បានឃើញផង។ ដោយហេតុស្រ្ដីជាម្ដាយ មិនអាចតស៊ូបាន នាងក៏បានទទួលមរណភាព កាលពីព្រឹកមិញនេះ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មុនពេលប៉ុន្មានថ្ងៃ ដែលនារីខាងលើបានទទួលមរណភាព (ពោលគឺគាត់កំពុងសន្លប់បាត់បង់ស្មារតី ក្រោយសម្រាលកូនរួច) បុរសជាប្ដី ដែលគាត់ប្រើប្រាស់គណនី ហ្វេសប៊ុក ឈ្មោះ Sothon Huot បានបង្ហោះសារយ៉ាងច្រើន ព្រោះតែគាត់បានប៉ះទង្គិចផ្លូវអារម្មណ៍យ៉ាងធ្ងន់ធ្ងរ ខណៈដែលគាត់ស្រលាញ់ប្រពន្ធស្មើនឹងជីវិត ហើយតែងតែបំពេញតួនាទីជាប្ដីល្អ និងសង្ឃឹមថាបានរួមរស់នៅជាមួយគ្នាអស់មួយជីវិត តែបែរជាជួបរឿងអកុសលទៅវិញ។ គាត់បានលើកឡើង នូវសំណេរយ៉ាងច្រើនថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អ្វីខ្លះដែលអូនចង់ញ៊ាំ ឆាប់ជាណាបងនៅជាកម្លាំងកាយចិត្ត អាណិតបងស្អែកឡើងជាថ្មី សុំឲ្យគ្រប់យ៉ាងមកល្អដូចដើម បងស្អប់ភាពសោកសៅណាស់ កុំចឹងអី ប្រពន្ធជាទីស្រឡាញ់ សូមឲ្យអូនមានសុខភាពល្អរឹងមាំ កូនក្នុងផ្ទៃគ្នាចេញមកក្រៅហើយ នៅឡើយតែអូន”។ “សុំឲ្យព្រះក្នុងលោកតាមថែរក្សាអូនជានិច្ចប្រពន្ធសម្លាញ់ចិត្តបង ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាទីបំផុត ហើយស្រឡាញ់អូនរហូតណាម្ចាស់ជីវិតបង អូនជាបេះដូងបងជានិច្ចប្រពន្ធជាទីស្រឡាញ់ សូមឲ្យអូនមានសុខភាពល្អរឹងមាំឡើងមក មានរឿងជាច្រើនដែលរាល់ថ្ងៃនេះសកម្មភាពយើងផ្សារភ្ជាប់គ្នាជានិច្ច ប្រពន្ធជាទីស្រឡាញ់ ថប់ដើមទ្រូងស្ទើរតែគាំងស្លា ប់ ទៅហើយ Soknath Darasina”។ ១២ម៉ោងហើយ ដែលអូនសម្រាក ១២ម៉ោងហើយ ដែលកូនយើងមានសុវត្ថិភាព ១២ម៉ោងហើយ ដែលបងវិលវល់ដូចត្រូវទណ្ឌកម្ម បានត្រឹមតែមើលនឹងភ្នែកអូនដេកលើគ្រែ កាន់បាតជើងអូន ប្រពន្ធជាទីស្រឡាញ់ សុំឲ្យអូនរឹងមាំ ឈ្នះអស់ជម្ងឺទាំងឡាយ យកអ្វីពីបងក៏បាន ហាមតែអូន!! ព្រះជាម្ចាស់ គុណលោកទាំងពួង ជួយផង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“កូនសម្លាញ់ កូនអូខេហើយ នៅឡើយម៉ាក់កូន បើកូនសុខហើយ សុំឲ្យម៉ាក់កូនបានសុខផង ម៉ាក់កូនពិតជាសំខាន់ណាស់សម្រាប់ប៉ា រូបថតកូនមួយសន្លឹកដំបូង ក៏មិនបានថតផង”។ “គាត់កើតតាំងពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២១៖២០នាទី ទម្ងន់ ១៨៥០ក្រាម ៣៥សប្ដាហ៍ កូនស្រីជាទីស្រឡាញ់ ឈ្មោះ ហៃ ធនណាជុតិម៉ា (ហៅក្រៅ អូនទីន) ម៉ាក់អូននៅតែធ្ងន់ធ្ងរ សូម្បីកូនសុខទុក្ខយ៉ាងណាម៉ាក់កូន មិនទាន់បានដឹងផង មុខបង ក៏អូនមិនបានឃើញផង។ អរគុណបងប្អូនជិតឆ្ងាយ មិត្តទាំងអស់គ្នា សូម្បីតែអ្នកដែលខ្ញុំមិនស្គាល់ក៏បានចូលរួមជួយជាច្រើននាក់ពិតជាអរគុណខ្លាំងណាស់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឬមួយដូចពាក្យអូននិយាយពិតមែន “បងជំពាក់កម្មអូន បងត្រូវសងអូនក្នុងជីវិតនេះដោយការស្រឡាញ់ មើលថែគ្រប់បែបយ៉ាង” តែនេះមិនទាន់បាន ១០ឆ្នាំផង ហេតុអ្វីបានចង់ឲ្យបងឈប់ត្រឹមនេះ។ កុំព្យាយាមចាកចេញទៅ ហើយទុកឲ្យរស់នៅជាមួយអនុស្សាវរីយ៍ បងមិនចង់ទេ បងចង់រស់នៅជាមួយអូនប្រពន្ធជាទីស្រឡាញ់ ប្តីស្រឡាញ់ប្រពន្ធខ្លាំងជាទីបំផុត ហើយស្រឡាញ់អូនរហូតណាម្ចាស់ជីវិតបង អូនជាបេះដូងបងជានិច្ចប្រពន្ធជាទីស្រឡាញ់ សូមឲ្យអូនមានសុខភាពល្អរឹងមាំឡើងមកវិញមក”។ “ត្រូវហើយ គេឲ្យពេលវេលាបង ៧ឆ្នាំហើយ! ៧ឆ្នាំនេះសម្រាប់តបស្នងនូវអ្វីដែលបងជំពាក់អូន តែបងនៅតែសង្ឃឹមថាបងសងអូនមិនទាន់អស់ ហើយទុកពេលឲ្យបងសងអូនបន្តទៀត ទោះត្រូវសងអូនគ្រប់ៗជាតិក៏បងព្រម ក្រោកមក ក្រោកឡើងមក ប្រពន្ធជាទីស្រឡាញ់ បងនិងកូនចាំផ្លូវអូន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​