ពិតជា​គួរ​ឲ្យសរសើរម៉ែន​! ! ! នូវទឹកចិត្តលោក​ តាន់​ គីមសួរ​ ហ៊ានឡើងដល់ភ្នំឱរ៉ាល់​ ដែលជាកន្លែងកាប់​ដើមឈើ​ហើយថតធ្វើការរិះគន់ សូម្បី​តែ​សុវត្ថិភាព​ខ្លួ​នក៏មិនគិត​…(មានវីដេអូ​)

ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែកើតមានឡើង​ នៅតាមតំបន់ព្រៃ​ធំ និងតាមភ្នំនានាបើទោះបីជាមានការរិះគន់ពីសំណាក់ប្រជាជន​ ឬក៏​អជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់​យ៉ាងណាក៏ដោយ​ ហើយប្រជាជនខ្មែរក៏មានអារម្មណ៏សោកស្តាយជាខ្លាំង​ នៅពេលដែលឃើញព្រៃឈើរបស់ខ្លួនកំពុងតែឈានទៅដល់ភាពរេចរិលនាពេល​បច្ចុប្បន្ន​ និងអនាគត​ផងដែរ។

យ៉ាងណាមិញលោក​ តាន់​ គីមសួរ​ ក៏បានមានអារម្មណ៏​ប្រតិកម្ម​យ៉ាងខ្លាំងចំពោះ​សមត្ថកិច្ច​ដែល​អសមត្ថភាព​មួយចំនួន​ បានបណ្តែតបណ្តោយឲ្យមានការកាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​តំបន់នានានៅក្នុងប្រទេស​កម្ពុជា​ ជាពិសេស​នៅលើភ្នំឱរ៉ាល់តែម្តងដែលលោកបានទៅដល់កន្លែង​ ហើយថែមទាំងបានថតនូវរូបភាពជាច្រើន​ ដោយមិនគិតពី​សុវត្ថិភាព​ខ្លួ​នទាល់តែសោះ​ ពិតជាគួរឲ្យ​សរសើរ​ពិតម៉ែន។

មិនតែប៉ុណ្ណោះ​លោកក៏បាននាំយកធុងទឹក​ជាច្រើន​ និងអំពូលសូឡាដើម្បីឲ្យអ្នកនៅទីនោះ​ និងជា​ពិសេសអ្នកដែលចង់ឡើងភ្នុំបោះជំរុំមានភាពងាយស្រួលក្នុងការឡើងទៅលើកំពូលភ្នំឱរ៉ាល់​ ដោយមានភ្លើងបំពាក់នៅតាមផ្លូវឡើងផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing