ឡូយហ្មង! ស្រីស្អាតនៅមិននៅមកលង់ស្រលាញ់នាយគ្រឿន​ មកពីនាយ​ គ្រឿន​គួរឲ្យ​ស្រលាញ់​ហើយមើលទៅ…(មានវីដេអូ​) ​

មកដល់ទៀតហើយ​ សាច់រឿងកំប្លែងដែលមានការសម្តែងដោយនាយ​ គ្រឿន​ ដែលជាឈុតនៅក្នុងរឿង​ “កូនប្រសាឡឺកឺ”​ ពិតជាធ្វើឲ្យបងប្អូនមានការផ្ទុះសំណើចជាមិនខានឡើយ​ ហើយអ្វីដែលជក់ចិត្តនោះគឺស្រីស្អាតកំពុងតែលង់ស្នេហ៏ជាមួយនិងនាយ​ គ្រឿន​ ពិតជាសុីអារម្មណ៏ម៉ែន។

នៅក្នុង​ឈុតនេះផងដែរ​ នាយ​ គ្រឿន​បានរើសបានលុយមួយចំនួ​នដែលភ្ញៀវបានភ្លេចនៅលើម៉ូតូរបស់គាត់​ ហើយគាត់ក៏បានយកលុយនោះមកប្រគល់ទៅអោយម្ចាស់ដើមវិញដល់ផ្ទះ​ ពេលដែល​ម្ចាស់ផ្ទះ​ចេញមកក៏មានទាំងកូនស្រីដ៏ស្រស់ស្អាតផងដែរ​ ដោយមើលឃើញភាពស្មោះត្រង់របស់នាយ​ គ្រឿន​ដូចនេះ​ នារីម្នាក់នោះក៏មាន​អារម្មណ៏ស្រលាញ់​ ទៅលើនាយ​ គ្រឿន​ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម