មនុស្សកុំមើលងាយមនុស្ស! ថៅកែបានសាកចិត្តបុគ្គលិក ដោយបន្លំខ្លួនធ្វើជាភ្ញៀវដោយស្លៀកពាក់ខោមិនខោអាវមិនអាវ ចូលទៅទិញរថយន្តទំនើប ហើយត្រូវបានបុគ្គលិកមើលងាយ ចុងក្រោយ… (មានវីដេអូ)

នេះគឺជាវីដេអូឃ្លីបអប់រំមួយដែលចង់បង្ហាញថា មនុស្សសូមកុំមើលងាយមនុស្សតែសំបកក្រៅអោយសោះ ហើយនេះក៍បង្ហាញនូវសង្គមពិតនាពេលបច្ចុប្បន្នដែរ នៅពេលដែលយើងស្លៀកពាក់ខោមិនខោអាវមិនអាវ ចូលទៅទិញរថយន្តទំនើបនោះ គឺត្រូវបានបុគ្គលិកមើលលើមើលក្រោមហើយ។

ដោយឡែកនៅក្នុងវីដេអូនេះវិញមានមនុស្សស្រីម្នាក់ដែលជាថៅកែលក់ឡាន ហើយចង់សាកចិត្តបុគ្គលិករបស់ខ្លួន ដោយនាងបានតែងខ្លួនស្លៀកពាក់ខោមិនខោអាវមិនអាវ ចូលទៅទិញរថយន្តទំនើបហើយត្រូវបានបុគ្គលិកនៅទីនោះមើលងាយថានារីម្នាក់នោះគ្មានលុយទិញឡានទំនើបនោះទេ។

ហើយបុគ្គលិកនាំនាងទៅមើលឡានអន់ៗ ពេលនាងទៅមើលនាងមិនពេញចិត្តហើយក៍បានទៅមើលឡានទំនើបវិញ រហូតដល់មានភ្ញៀវម្នាក់ទៀតមក បុគ្គលិកនោះក៍បានទៅរាក់ទាក់ភ្ញៀវថ្មីនោះភ្លាមព្រោះគេស្លៀកពាក់មើលទៅហុឺហា តែអ្នកដែលស្លៀកពាក់ហុីហានោះបែរជាគ្មានលុយក្នុងកុងធានាគារទៅវិញ។

ហើយអ្នកគ្រប់គ្រងហាងនៅទីនោះមើលពីក្នុងទៅឃើញដូចជាធ្លាប់ស្គាល់ ហើយមើលយូរៗទៅទើបដឹងថានាងគឺជាថៅកែហាង ហើយអ្នកគ្រប់គ្រងក៍បានចេញមកសុំទោសថៅកែស្រីនោះ នឹងចុងក្រោយក៍បានបណ្តេញចេញបុគ្គលិក២នាក់ដែលបានមើលងាយភ្ញៀវ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing