មិនគួរអោយជឿ! អ្នកវិទ្យសាស្ត្ររកឃើញស្ពានបុរាណឆ្លងសមុទ្រ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ (មានវីដេអូ)

នេះដូចជានៅក្នុងរឿងរាមកេរ្តិ៍ ដែលជារឿងប្រវត្តិសាស្ត្រមួយរបស់ប្រទេសឥណ្ឌា ដែលនៅក្នុងរឿងនោះគឺមានឈុតមួយ ដែលនៅពេលនោះហនុមានបានធ្វើស្ពានឆ្លងសមុទ្រដោយបានបោះដុំថ្មចូលទៅក្នងសមុទ្រដើម្បីទៅជួយនាងសិតា នៅក្នុងទីក្រុងយក្សលង្ការមកអោយព្រះរាជា។

ដោយយោងទៅតាមរឿងព្រេងនិទានរបស់ឥណ្ឌានេះ គឺអ្នកវិទ្យាសាស្ត្របានរកឃើញនូវស្ពានឆ្លងសមុទ្របុរាណមួយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ ដែលមកដល់ពេលបច្ចុប្បន្នយើងឃើញថាមានកោះតូចៗតំរង់ជួរប្រៀបដូចជាស្ពាន ដែលតភ្ចាប់ពីប្រទេសឥណ្ឌាទៅកាន់ស្រីលង្ការ ហើយរឿងនេះផងដែរគឺនៅតែមានការងឹឆ្ងលថា វាពិតមែនអត់ថានេះគឺជាស្ពានបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ។

ហើយអ្វីដែលធ្វើអោយអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថានេះគឺជាស្ពានបុរាណ ព្រោះថាស្ពាននេះគឺសាងសង់អំពីថ្មពិតមែនហើយថ្មទាំងនោះផងដែរគឺមានអាយុកាលយូរណាស់មកហើយ ហើយថ្មប្រភេទនេះផងដែរគឺត្រូវបានគេដឹកពីកន្លែងផ្សេងយកមកសាងសង់នៅទីនេះ។ តែនេះគឺនៅតែជាអាថកំបាំង ព្រោះថាវាគ្មានភ័ស្តុតាងពិតប្រាកដដើម្បីបញ្ចាក់នោះទេ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing