លោក​ នីកូ​ កំពុងតែឯការ! MV បទថ្មី​ “បេះដូងត្រូវការមនុស្សម្នាក់”​ ពិត​ជាពិរោះ​ និងពេញនិយមខ្លាំងណាស់…(មានវីដេអូ​)

លោក​ នីកូ​ បច្ចុប្បន្ន​គឺជាតារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​ លោកពិតជាមានការពេញនិយមខ្លាំងណាស់ក្នុងស្រទាប់​យុវវ័យ​ ជាពិសេស​លោក​មិន​ត្រឹម​តែច្រៀងពិរោះនោះទេ​ សូម្បី​តែរូបសម្រស់ក៏ពិតជាស្រស់សង្ហារផងដែរ​ ទើបធ្វើឲ្យលោកមានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់យុវវ័យជាច្រើន​។

ថ្មីៗ​នេះ​លោក​ នីកូ​ ក៏បានចេញនូវបទចម្រៀងជាបន្តបន្ទាប់ផងដែរ​ ហើយបទ​ចម្រៀង​ថ្មី​របស់លោកនាពេលនេះគឺ
មានចំណងជើងថា​ “បេះដូងត្រូវការមនុស្សម្នាក់”​ ក្នុង​អត្ថន័យ​ក្នុងបទចម្រៀង​នេះ​ លោកបានប្រាប់ថា​ លោកកំពុងតែឯការណាស់ តើមាននរណា​ចង់មើលថែគាត់ទេ?

ទាក់ទងនិងទេសភាពនៅក្នុងMV គឺពិតជា​ស្រស់ស្អាតខ្លាំងណាស់​ ដែលបានផ្តិតនូវទេសភាពប្រាសាទជាច្រើនដែលជា​បេតិកភណ្ឌ​ពិភព​លោក​ ស្ថិត​នៅ​ក្រុងសៀមរាបផងដែរ។

សូមទស្សនាវីដេអូខាងក្រោម