កាន់តែក្តៅគ គុ កហើយ លោក ខេម សុខចិត្តដើរចូល គុ ក ឬត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ ក៍មិនសុំទោសផលិតកម្ម Town​ ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនទូទាំងប្រទេស កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរឿងរ៉ាវ លោក ខេម ដែលត្រូវបានផលិតកម្ម ទីក្រុងភាពយន្ដ ថោន បានប្រកាសឲ្យចូលខ្លួនមកដោះស្រាយ រឿងកិច្ចសន្យា ព្រោះបានឃើញទៅច្រៀងនៅផលិតកម្មផ្សេងមួយទៀត ទាំងដែលខ្លួនកំពុងជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ លោក ខេម ក៏បានបង្ហោះសារវែងអន្លាយមួយទាំងកណ្ដាលយប់អាធ្រាត ដោយរៀបរាប់អំពីរឿងមួយចំនួន ទៅកាន់ម្ចាស់ផលិតកម្មថោន ដោយបានលើកឡើង នូវពាក្យមួយឃ្លាថា៖”ខ្ញុំមិននឹកស្មានថា មេខ្ញុំ ដែលសព្វថ្ងៃ ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុងភ្នំពេញ”។ ជាមួយគ្នានេះដែរ ក្រោយពេលបានឃើញសំណេររបស់ លោក ខេម នូវខ្លឹមសារខាងលើរួចមក ផលិតកម្ម ទីក្រុងភាពយន្ដ ថោន ក៏បានចេញសេចក្ដីបដិសេធចំពោះការលើកឡើងនេះ ហើយបានស្នើរឲ្យលោក ខេម ធ្វើការកែតម្រូវ នូវខ្លឹមសាររបស់ខ្លួន និងធ្វើការសុំទោសជាសាធារណៈថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញការស្នើររបស់ផលិតកម្ម ថោន ស្នើរឲ្យខ្លួនសុំទោសជាសារធារណៈបែបនេះ ស្រាប់តែមុននេះបន្ដិច នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ខេម ក៏បានបង្ហោះសារវែងអន្លាយ ជាលើកទី២ ផ្គួបជាមួយរូបថតមួយចំនួន នៃលិខិតស្នើសុំឈប់ធ្វើការ រួមជាមួយភស្ដុតាងមួយចំនួនទៀត ដោយមានខ្លឹមសារថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មេអើយមេ មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ ២៤ម៉ោងជាកំហិតនោះ ផូសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ។ វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ ខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថា ប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដ សម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមក គឺមេប្រុសស្ទើតែ ១០០ភាគរយទៅហើយ តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេ បងប្អូនមើលរូបទៅ តើខ្ញុំហៅគាត់ថាមេបានទេ? ហើយសួរថាofficeថោន និងស្ថានីយ៍ទូរទស្សន៍ ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើខ្ញុំមានកំហុសរហូតដល់ជាប់ គុ ក ខ្ញុំសុខចិត្តដើរចូល គុ ក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសមត្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ ក៏ឆ្កែមួយក្បាលនេះ អាចទទួលយកបានដែរ។ ឆ្កែមួយក្បាលនេះ គ្មានអីគួរអោយស្ដាយទេ ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ បើខ្ញុំខុសមែន ដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថា មេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុន មេកុំនិយាយថាឆ្កែអនាថានេះ មិនទៅជួបអោយសោះ ទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ ហើយកុំនិយាយថា ហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថា ហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយ បើវ៉ៃក្បាលហើយ អោយវាទ្រាំយ៉ាងម៉េច? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេសាកគិតទៅមើល ដោយសារក្ដីស្រលាញ់ និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះ មួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ ក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណ ឆ្កែអនាថាមួយក្បាលនេះ មិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរ អំពីឆ្កែអនាថាមួយនេះ បានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ខ្ញុំគិតថាមេយល់ពេកហើយ ខ្ញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មី អន់គ្មានការគាំទ្រច្រើន ប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយ ចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថានេះ តាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផង ព្រោះមេមានលុយណាស់។ សុំមេវិភាគរូបភាពមួយចំនួនតូចនេះតាមការគួរសិនចុះ ខ្ញុំបានជម្រាបជូនទាំងមេប្រុសមេស្រីនិងអ្នកគ្រប់គ្រង ក្រៅផ្លូវការ និងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះ កុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយគឺ ខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែលមេបានផូសជាសាធារណៈមកលើរូបខ្ញុំ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​