ពិត​ជាពិរោះខ្លាំងណាស់! ស្ទើតែទប់ទឹកភ្នែកមិនបាន​ MV បទថ្មី​ ” កុំភ្លេចពុកម៉ែខែភ្ជុំ”​ ច្រៀងដោយ​ ជ័យ សុវ៉ាត​…(មានវីដេអូ​)

រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​បានឈានចូលមកដល់​ហើយ បងប្អូន​ប្រជាជន​ខ្មែរ​ក៏បាន​នាំគ្នាអបអរសាទរ​ និងបានចូលរួមរីករាយផងដែរ​ ហើយអ្វីដែលពិសេសនោះគឺ​ បងប្អូន​ប្រជាជន​ភាគច្រើនទទួលបានថ្ងៃឈប់សំរាក និងបានឆ្លៀតពេលទៅលេងស្រុកកំណើតរបស់ខ្លួនផងដែរ​ ដើម្បី​ធ្វើការជួបជុំឪពុកម្តាយ​ និងបងប្អូនសាច់ញាតិជាច្រើន។

ហើយក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ​ ផលិតកម្ម​សាន់ដេ​ ក៏បានចេញនូវបទចម្រៀងរបស់ខ្លួនផងដែរ​ ដែលជាការបកស្រាយដោយតារា​ចម្រៀង​លោក​ ជ័យ សុវ៉ាត​ មានចំណងជើងថា​ ” កុំភ្លេចពុកម៉ែខែភ្ជុំ”​ ពិត​ជាពិរោះខ្លាំងណាស់​ ហើយថែមទាំងស្ទើតែទប់ទឹកភ្នែកមិនបានទៀតផង​ ព្រោះ​ អត្ថន័យ​ក្នុងបទចម្រៀង​ បានកើតឡើងនៅក្នុងសង្គមពិតតែម្តង​ ជាពិសេស​ក៏ជាសារមួយដល់បងប្អូនឲ្យមានការចេះគិត​ និងស្រលាញ់ចំពោះ​ឪពុកម្ដាយ​ដែលជាព្រះរស់នៅក្នុងផ្ទះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing