ចប់ហើយ! កំពង់សោម​អើយ​ ម្តេចឡើយអ្នកទៅជាយ៉ាងនេះ​ នៅតាមដងផ្លវសុទ្ធតែ​លូហើយនិងសំរាម​ទៅវិញ ពិតជា…(មានវីដេអូ​)

ក្រុងកំពង់សោម​ គឺជាតារានៃទិស​នារតី​ ដែលជាតំបន់​ទេសចរណ៍​មួយសំបូរទៅដោយខ្យល់អាកាសដ៏បរិសុទ្ធដែលបានមកពីសមុទ្រ​ និងជួរភ្នំជាច្រើន ហើយក៏ជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៏យ៉ាងច្រើនបំផុត​ទូលទាំងពិភពលោកបា​នមកលេងកំសាន្ត​ និង​ស្រូបយកខ្យល់ឱកាសលំហែ​កាយផងដែរ។

អ្វី​ដែលគួរឲ្យសោកស្តាយ​ និងហួសចិត្តបំផុតនោះគឺ​ តំបន់ដ៏ស្រស់ស្អាតមួយនេះ​ បែរជាមានទៅដោយសំរាម​ និងទឹកស្អុយជាច្រើនបានហូរកាត់តាមផ្លូវបែបនេះទៅវិញ​ ធ្លាប់តែលឺគេនិយាយឥលូវពិតជាបានឃើញម៉ែន​ នេះជាការលើកឡើងផងដែរពី​ម្ចាស់​គណនី​មួយឈ្មោះ​ So Kanharith ដែលបានធ្វើការបង្ហោះផងដែរ។ មហាជនជាច្រើនក្រោយពីបាន​ទស្សនាវីដេអូ​នេះរួច​ ក៏បានសម្តែងការមិនពេញចិត្ត​ និងរិះគន់យ៉ាងខ្លាំងផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing