កុមារា​ ទេព​ ពិសិដ្ឋ​ ដែលកំពុងតែមានភាពលេចធ្លោ​ក្នុង​កម្មវិធី​ The Voice Kids Cambodia​ បានធ្វើការបកស្រាយចម្រៀងបទ​ “អោយបងសុំស្រលាញ់ផង”​ ពិតជាពិរោះ​ និងធ្វើឲ្យមហាជន…(មានវីដេអូ​)

ប្រហែល​ជាបងប្អូនបានស្គាល់រួចមកហើយ​ កុមារា​ ទេព​ ពិសិដ្ឋ​ ដែលជាបេក្ខជនក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia​ រដូវកាលទី​ ២​ របស់ទូរទស្សន៍​ រស្មី​ហង្សមាស​។

កុមារី​ ទេព​ពិសិដ្ឋ​ មានអាយុ​ ១៤ឆ្នាំ​ មកពី​ខេត្ត​ សៀមរាប​ ដោយប្អូនបានលើកយកបទចម្រៀងមានចំណងជើងថា​ “ដឹងទេថា​ខ្ញុំឈឺចាប់”​ ដែលជាសំនៀងដើមរបស់តារាចម្រៀងលោក​ ឆាយ​ វីរៈយុទ្ធ​​ មកធ្វើការបកស្រាយ​ កាលពីសប្តាហ៍​ទីមួយ​ ក្នុងវគ្គ​ The Blind Auditions ហើយប្អូនក៏ទទួលបានកៅអីទាំងបីវិលមករកប្អូនផងដែរ​ ជាចុងក្រោយ​កុមារី​ ទេព​ ពិសិដ្ឋ​ ក៏បានជ្រើសយក​ កញ្ញា​ ឱក​សុគន្ធកញ្ញា​ ធ្វើ​ជាគ្រូ​បង្វឹក​ផងដែរ។

ចំណែកឯមួយរយៈពេលមុនផងដែរ​ កុមារី​ ទេព​ពិសិដ្ឋ​ នៅក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​ ប្អូនក៏បានលើកយកបទ​ចម្រៀង​មកធ្វើការបកស្រាយផងដែរ​ មានចំណងជើងថា​ “អោយបងសុំស្រលាញ់ផង”របស់កំពូលតារាចម្រៀងជើងចាស់​សំលេងស្អក លោក​ ហួរ​ឡាវី​ គឺពិតជាពិរោះ​ និងថែមទាំងមានការសរសើរជាច្រើនផងដែរពីមហាជននានា​ ជាពិសេស​អ្នកដែលលេងបណ្តាញ​សង្គមហ្វេសបុក​តែម្តង។

សូមទស្សនាវីដេអូខាងក្រោម