ដោយក្តីអាណិត! បុរសអ្នកមានម្នាក់​ តែងតែឲ្យលុយទៅអ្នកសុំទានដែលពិកាម្នាក់ជារៀងរាល់ថ្ងៃ​ ស្រាប់តែថ្ងៃមួយអ្នកសុំទាននោះក៏…(មានវីដេអូ​)

ការធ្វើបុណ្យ​គឺជារឿងមួយដ៏ល្អណាស់​សំរាប់មនុស្សយើង​ ហើយការធ្វើបុណ្យគឺមានច្រើនបែបណាស់​ ដូចជាការយកចង្ហាន់ទៅវត្ត​ ធ្វើបុណ្យ​ជាមួយ​ឪពុក​ម្ដាយ​ ចាស់ជរា​ និងការអោយទានដូចជាលុយ​ ឬក៏របស់របរទៅកាន់អ្នកដែលមានជីវភាពក្រខ្សត់ផងដែរ​ គឺពិតជា​រឿងមួយដ៏ប្រពៃខ្លាំងណាស់។

យ៉ាងណាមិញ​ដូចក្នុង​វីដេអូ​នេះ​យ៉ាងចឹង​ បុរសម្នាក់តែងតែធ្វើបុណ្យទៅដល់អ្នកសុំទានម្នាក់ជារៀងរាល់ថ្ងៃ​ ដែលមានជាលុយ​ របស់របរ​ហូបចុក​ និងស្បែកជើងជាដើម​ ពិតជាគួរឲ្យ​សរសើរ​ខ្លាំង​ណាស់។

តែដោយថ្ងៃមួយបុរសម្នាក់នោះក៏បានវិលមុខដួល​ ទើបធ្វើឲ្យប៉ះពាល់ទៅដល់ភ្នែក​មិនអាចមើលឃើញ​ បុរសដែលជាអ្នកសុំទានបន្ទាប់ពីបានដឹងរឿងនោះ​ ក៏បានលះបង់ភ្នែកទាំងគូររបស់គាត់ដើម្បី​សងគុណ​ទៅដល់បុរសដែលតែងតែឲ្យទានមកខ្លួន​ រួចក្រោយមកបុរសដែលទទួលបានកែវភ្នែកទាំងគូរនោះ​ ក៏បានមករកបុរសដែលជាអ្នកសុំទាន​ ក៏មានការរន្ធត់យ៉ាងខ្លាំងនៅពេលដែលឃើញបុរសអ្នកសុំទានហ៊ានលះបង់កែវភ្នែកទាំងគូរដើម្បីលោក។

នេះ​ពិតជារឿងដែលស្តែងចេញនូវទង្វើលដ៏ល្អ​មួយក្នុងសង្គមពិតម៉ែន​ ដោយការធ្វើនោះ​ មិនប្រាថ្នាការតបស្នងមកវិញ​ទេ តែសេចក្តីល្អនិងព្យាយាមតាមថែរក្សាយើងវិញជាមិនខានឡើយ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing