ពិតជា​អស្ចារ្យ​ ណាស់! ! ! កក្រើក​កម្មវិធី​ Cambodia’s Got Talent ដោយយុវជនមួយក្រុមបានលើកយកល្ខោនខោល​ និងថែមទាំងទទួលបានប៊ូតុងមាស…(មានវីដេអូ​)

កាលពីយប់មិញ​នៅថ្ងៃ​ទី៣០​ ខែកញ្ញា​ ឆ្នាំ​២០១៨
ក្នុង​កម្មវិធី​ Cambodia’s Got Talent​ រដូវ​កាលទី២​ ពិតជា​កក្រើក​ឆាកទាំងមូល​ ជាពិសេស​គណៈកម្មការ​ទាំង៥រូប​ និង​ទស្សនិកជន​ទាំងអស់បាននាំគ្នាក្រោកឈរឡើងដើម្បីធ្វើការគោរព​ និងគាំទ្រទៅដល់យុវជនមួយក្រុមដោយបានលើកយកប្រធានបទ​ ល្ខោន​ខោលរបស់ខ្មែរមកធ្វើការសម្តែង​ ក្នុង​ន័យដែលប្រទេស​ជិតខាងដែលជាជាតិសាសន៏ដទៃ​ ​បានព្យាយាមលេបត្របាក់​ និងឆក់យក​ដើម្បីធ្វើជាទ្រព្យ​សម្បត្តិ​របស់ខ្លួន ហើយក៏ត្រូវខ្មែរដែលជាម្ចាស់ដ៏ពិតប្រាកដ បានរួមគ្នាដណ្តើមយកមកវិញនូវ​សម្បត្តិ​វប្បធម៌​របស់ខ្មែរយើងមកវិញផងដែរ។

ក្នុង​នោះផងដែរ​ យុវជន​សម្តែង​មួយក្រុមនោះក៏បានទទួលបានប៊ូតង់មាសពី​ តារាចម្រៀង​ដ៏ល្បី​ល្បាញ​ អ្នកនាង​ ខាត់​ សុឃីម​ផងដែរ​ ហើយទស្សនិកជនក៏បានសង្កេតឃើញដែរថា​ អ្នកនាង​ ខាត់​ សុឃីម​ បានសម្រក់ទឹកភ្នែក​ នៅពេលដែលមានការពោលពីបេក្ខជនម្នាក់ក្នុងពេលសម្តែងនោះផងដែរ​ ពិតជា​អស្ចារ្យ​ និងមាន​មោទនភាព​ខ្លាំង​ណាស់ចំពោះកូនខ្មែរគ្រប់រូប។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing