ពិតជា​នឹកណាស់! នឹកដល់​អនុស្សាវរីយ៍​ ​ដែលបានចាប់ផ្តើមស្រលាញ់គ្នាក្នុងពេល​សិក្សា​ កាលនៅរៀនជាមួយគ្នា​ នៅចាំទេ…(មានវីដេអូ​)

មនុស្សយើងម្នាក់តែងតែបានឆ្លងកាត់នូវការស្រលាញ់​ ហើយការស្រលាញ់មុនដំបូងបង្អស់នោះ​ (First Love) គឺពិតជាមានភាពអៀនខ្មាស់ខ្លាំងណាស់​ សូម្បី​តែសម្លឹងមើលមុខគ្នាក៏មិនចង់ហ៊ានផង​ ហើយបេះដូងវិញតែងតែលោតឡើយញាប់នៅពេលដែលឃើញមនុស្សដែលខ្លួនស្រលាញ់នៅចំពីមុខ​ មិនតែប៉ុណ្ណោះ​តែងតែស្រមើលស្រមៃគិត​ និងនឹកដល់គេគ្រប់ពេលវេលាផងដែរ​ គឺពិតជា​រឿងដ៏គួរឲ្យអស់សំណើចពិតម៉ែន​ ពេលដែលនឹកឃើញម្តងៗ។

ជាក់ស្តែងផងដែរក្នុងឈុតវីដេអូនេះ​ គឺនិយាយអំពីក្មេងសិស្សសាលាមួយគូរដែលបានស្រលាញ់គ្នា​ក្នុងវ័យ​សិក្សា​ ហើយពួកគេក៏រៀននៅក្នុងថ្នាក់ជាមួយគ្នាផងដែរ​ ពួកគេបានចាប់ផ្តើមស្រលាញ់គ្នា​ ដោយមានការយកចិត្តទុកដាក់​ និងបារម្ភចំពោះគ្នាទៅវិញទៅមក​ ហើយក៏មានការច្រណែន​ និងមានអ្នកឈ្នានីសចំពោះអ្នកទាំងពីរផងដែរ​។

ពួកគេទាំងពីរបានបង្កើត​អនុស្សាវរីយ៍​ជាច្រើន​ ដូចជាការដើរលេងជាមួយគ្នា​ និងបង្កើតរឿងដែលល្អ​ៗជាច្រើន​ តែពេលខ្លះពួកគេទាំងពីរក៏មានការ​ប្រច័ណ្ឌ​ និងមាន​ឧបសគ្គ​ជាច្រើន​ដែលចូលមកផងដែរ​ ក៏បានធ្វើឲ្យស្នេហាមួយនេះចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នាម្តងបន្តិចៗ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing