ខកចិត្ត​បាត់! ! ! ពិតជាសោកស្តាយបំផុតដែល​ ក្មេងស្រី​ស្អាត អ៊ុំឆេង យុត្តិការ មិនបានឈ្នះនិងបន្តទៅវគ្គ​ Live Show បាន…(មាន2វីដេអូ​)

ក្នុង​ពេលនេះផងដែរ​ កម្មវិធី​ The Voice Kids Cambodia រដូវកាល​ទី​ ២​ បានឈានមកដល់វគ្គ​ The Battle ហើយ​ ក្នុង​នោះផងដែររាល់ក្រុមនីមួយៗត្រូវបានធ្វើការជម្រុះ​ ដើម្បីជ្រើសរើសយកអ្នកដែលមាន​សមត្ថភាព​អាចបន្តទៅវគ្គ​ Live Show បាន។

អ្វីដែលគួរ​ឲ្យសោកស្តាយផងដែរនោះ​ កាលពីយប់មិញ​ បេក្ខភាព​កុមារី​ដ៏ស្រស់ស្អាត​ អ៊ុំឆេង យុត្តិការ​ ក្រោយពីការប្រកាស​លទ្ធផល​រួច​ ដោយមិនទទួលបានជ័យជំនះ គឺនាងបានសម្តែងអារម្មណ៏សោកស្តាយបំផុត​ រួមទាំងសម្រក់ទឹកភ្នែកផងដែរ​នៅពី​មុខគណៈកម្មការ​ទាំងបី​ ពិតជាគួរឲ្យ​អាណិតខ្លាំងណាស់។

ក្នុង​វគ្គ​ The Battle នេះ កូនក្រុមរបស់កញ្ញា​ សួស​វីហ្សា​ មានដូចជា​ កុមារី អ៊ុំឆេង យុត្តិការ​ កុមារី គីលីហ្សា​ និងកុមារី​ដែន អេមមីលី​ បានធ្វើការបកស្រាយបទជាក្រុមរួមគ្នាជាភាសាបរទេសមានចំណងជើងថា​ “I’m In Love With a Monster”​ ពិតជាធ្វើបា​នល្អ​ និងមានការ​សរសើរ​ពី​គណៈកម្មការ​របស់ខ្លួនផងដែរ។

តែអ្វីដែលសោកស្តាយនោះគឺ​ កម្មវិធី​បានតំរូ​វឲ្យមានការ​ជ្រើសរើសតែម្នាក់​ប៉ុណ្ណោះ​ដើម្បី​បន្តទៅវគ្គ​ Live show បាន​ ដូច្នេះ​គណៈកម្មការ​កញ្ញា​ សួស​ វីហ្សា​ ពិតជាមានការពិបាកខ្លាំងណាស់ក្នុងការសំរេចចិត្តជ្រើសរើសយកតែបេក្ខនារីម្នាក់ដែលមាន​សមត្ថភាព​ដើម្បីបន្តទៅវគ្គក្រោយបាន។

លទ្ធផល​ចុងក្រោយ​នៃការសំរេចចិត្តរបស់ក្រុម​កញ្ញា​ សួស​វីហ្សា​ ក៏បាន​ជ្រើសរើស​យក​កុមារី​ ដែន អេមមីលី​ ឲ្យ​ទៅវគ្គបន្តផងដែរ​ ហើយពិតជាមានការសោកស្តាយខ្លាំងណាស់ដល់កុមារីទាំងពីរ​ កុមារី អ៊ុំឆេង យុត្តិការ​ និងកុមារី គីលីហ្សា​ ដែលមិនបានទៅវគ្គបន្តទៀត។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing