សូមចូលរួមរំលែកទុក្ខ​ វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពហេីយ

សូមចូលរួមរំលែកទុក្ខ​ វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅរសៀលម៉ោង៣និង៤៥នាទី នៅគេហដ្ឋានរបស់គាត់​ ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ខាងក្រោយវត្តនាគវ័ន្ត ។ នេះ​បេីយោងតាម​ការចុះផ្សាយចេញ​ពី​គេហទំព័រ​ផេក​របស់ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ទទក​ នៅ​មុន​នេះ​បន្តិច​ នារសៀលថ្ងៃទី២៩ ខែឧសភា​​ ឆ្នាំ​២០២០​។

អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនសិល្បករ មេត្តាជ្រាបជាដំណឹង ។​ តាមសម្តីរបស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយា បានរៀបរាប់ថា៖ លោកតាស្មៀន​ ឈិន ឈៀង ជាបុត្រ លោកតា នាន់​ ឈិន(ស្មៀនឈិន) ជាអ្នកមច្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។

មកដល់ទសវត្សរ៍៨០ និង ៩០​ លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិ ដែលធ្វេីឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហេីយក៏ចេះច្រៀងនិងលេងចាបុីដងវែងផងដែរ។​ មកដល់ឆ្នាំ២០០០ប្លាយ លោកតាហាក់បីដូចជាស្ងាត់ការសំដែងទៅៗតាមវ័យរសៀលទៅៗដែរ។

ក្រោយមកឮដំណឹងថា៖​ លោកតាធ្លាក់ខ្លួនឈឺជាទម្ងន់ដែលសម្រាន្តនៅតែផ្ទះ ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ​នេះ​ ក្រុមគ្រួសារលោកតាបានផ្សាយដំណឹងថា៖ លោកតាកាន់តែយ៉ាប់ខ្លាំង ហើយរហូតដល់ម៉ោង៣ និង៣៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០​ នេះ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកគ្រូ។