រន្ធត់​ណាស់​ ទេីប​តែរៀបការថ្មី​ៗ ស្រាប់​តែប្តីត្រូវ ​ស្លា​ ប់​ បាត់បង់​ជីវិត​ ចំណែកប្រពន្ធត្រូវ​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ដោយសារតែមូលហេតុ

កាលពី​យប់ថ្ងៃទី២៨ឈាងចូល២៩​ ខែឧសភា ឆ្នាំ ២០២០​ នេះ​ មាន​ករណី​ឆេះផ្ទះ​ និងរោងចក្រមួយកន្លែង​ដែលបង្កឲ្យ​បុរស​ម្នាក់​បាន​ស្លា​ ប់​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ និងស្រី្តម្នាក់ទៀតត្រូវបាន​ដឹងទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ដែលហេតុ​ការ​ណ៏នេះ​ស្ថិត​នៅចំណុចភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ​ បងប៊ុន​ តុការ​ បានប្រាប់​ឲ្យដឹងថា​ បុរស​ដែលបាន​ស្លា​ ប់​បាត់​បង់​ជីវិត​ និងស្រ្តីដែលរងគ្រោះដឹកទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​​ខាង​លេី​គឺជា​ប្តី​ប្រពន្ធ​នឹងគ្នា​ ដែលពួកគេទើបតែរៀបការហើយថ្មីៗ ហើយក៏បានមកធ្វើការនៅទីនេះ ដែលមានមុខងារជាមេក្រុមក្នុងរោងចក្រ។

ក្រោយពីទទួលនូវដំណឹងនេះហើយ​ មានប្រិយមិត្ត​ មិត្ត​ភក្តិ​ ជាពិសេស​បងប្អូន​សាច់​ញាតិ​គ្រួសារ​នៃ​ ស​ ​ព​ ​បានសម្តែងនូវ​អារម្មណ៍​រន្ធត់​ចិត្ត​ជា​ខ្លាំង​ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារស​ ព ហេីយសូមឲ្យវិញ្ញាណក្ខន្តបងប្រុសឆាប់បានទៅកាន់ឋានស្ងប់ស្ងាត់​ ព្រមទាំង​សូមវត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុងលោកតាមថែរក្សាបងស្រីឲ្យឆ្លងផុតគ្រោះអកុសលនេះផង។