ប្អូនស្រីម្នាក់នេះមានទុក្ខជា ទ ម្ង ន់ ព្រោះ ចា ញ់ បោ ក សម្តីប្រុសស្នេហ៍ ដែលទើបនឹងស្គាល់គ្នា១អាទិត្យសោះ ក៏សម្រេចចិត្តទៅនៅមួយខាងប្រុស ដោយសន្យាថានឹងមើលថែគាត់អស់មួយជីវិត តែព្រឹកឡើងខាងប្រុសក៏

សុភមង្គលនឹងសេចក្ដីស្រលាញ់ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សស្រីគ្រប់ៗរូប ហើយនាងតែងតែប្រាថ្នាចង់បានការស្រលាញ់ពីសំណាក់ដៃគូរបស់ខ្លួន បូករួមជាមួយការរស់នៅមានការយល់ចិត្ដ ថ្នាក់ថ្នមមើលថែរូបនាង និងធ្វើឲ្យរូបនាងសើចច្រើនជាងទឹកភ្នែក ហើយផ្ដល់តម្លៃឲ្យរូបនាងរួចកាន់ដៃនាងអស់មួយជីវិតនោះ គឺគ្រប់គ្រាន់ហើយសម្រាប់មនុស្សស្រី ប៉ុន្ដែអ្វីៗគ្រប់យ៉ាង វាមិនអាចដូចការគិតរបស់យើងទាំងអស់នោះទេ។

ជាក់ស្ដែង កាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ ដែលមានឈ្មោះ Ju GiGi បានជួបប្រទះស្រ្ដីម្នាក់ ព្រោះតែស្រលាញ់គេខ្លាំងពេក ក៏បានមករស់នៅជាមួយខាងប្រុស ប៉ុន្ដែចុងក្រោយ ក៏ត្រូវ ចា ញ់ បោ ក សម្ដីប្រុសស្នេហ៏នោះ ដែលសន្យាថា និងមើលថែនាងអស់មួយជីវិត តែមិនបានប៉ុន្មានថ្ងៃផង វាក៏រត់ចោលនាងទៅបាត់ស្រមោលតែម្ដង។

ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុករូបនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្អូនស្រីម្នាក់នេះ មានទុក្ខជា ទ ម្ង ន់ ព្រោះ ចា ញ់ បោ ក សម្តីប្រុសស្នេហ៍ ដោយសន្យាថានឹងមើលថែគាត់អស់មួយជីវិត ពួកគាត់ស្គាល់គ្នាតែ ១អាទិត្យគាត់ក៏សម្រេចចិត្តមកជាមួយខាងប្រុស តែព្រឹកឡើងខាងប្រុសក៏ទៅបាត់ មិនបានប្រាប់អីគាត់មួយម៉ាត់ គាត់បានដើរកាត់ផ្ទះខ្ញុំ ហើយខ្ញុំបានសួរនាំរឿងគាត់ ហើយឲ្យគាត់ចូលមកហូបគុយទាវដោយមិនគិតលុយ និងណែនាំគាត់ពន្យល់គាត់ឲ្យគាត់ទៅផ្ទះម្តាយគាត់វិញ ចូលប្អូនស្រីទាំងអស់កុំល្ងង់ឲ្យសោះមើលគំរូនេះឲ្យហើយទៅ ហើយប្រុសៗសូមមេត្តាកុំបំផ្លាញជីវិតកូនស្រីគេអី ម្តាយឪពុកគេស្រលាញ់ស្មើកែវភ្នែក បើអ្នកជាបុរសពិត សូមស្រលាញ់ដោយចូលស្តីតាមប្រពៃណីមានមេបាសងខាងជាសក្សី”។