អភូត្តហេតុ​ទៀត​ហើយ​ ផ្សែង​ធូបលេចចេញ​ជាទំរង់ ហនុមាន ហេីយរូបមួយសន្លឹកទៀតចេញតួអង្គយក្ស របស់លោកសាស្រ្តាចារ្យ ទិត្យ សែន​

កាលពី​យប់​ថ្ងៃសៅរ៍​ ទី​២៣ ខែឧសភា ឆ្នាំ២០២០​ ​នេះ​ ​ លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ។​ ស​ ពលោកគ្រូ​តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន វត្តទឹកថ្លា ក្រុងភ្នំពេញ​ ដែលនឹងត្រូវ បូជា នៅថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀលនេះ។

យ៉ាងណា​មិញ​ ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ដែលកាលពី​រសៀល​ថ្ងៃ​មិញនេះ​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំងពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ បន្ទាប់​ពី​លោកសាស្រ្តាចារ្យ ទិត្យ សែន​ បាន​ចូល​សន្ធិត​​ក្នុង​ខ្លួន​ចៅ​របស់​គាត់​ ព្រម​ទាំង​បាន​រាំល្ខោនខោលជា​ច្រើន​ក្បាច់​ ដែលធ្វើ​ឲ្យ​អ្នកនៅ​ក្នុង​ពិធី​បុណ្យ​ទាំងមូល​នាំគ្នា​ព្រឺរោម​គ្រប់ៗគ្នា​តែម្តង​។

ទន្ទឹម​នឹង​រឿង​នេះ​ដែរ​ ស្រាប់តែ​កាលពី​យប់​មិញ​នេះមានការ​ភ្ញាក់ផ្អើល​ចំពោះ​រឿង​អបិយ​ជំនឿ​មួយទៀត​ ខណៈ​ដែល​ផ្សែង​ធូបលេចចេញ​ជាទំរង់ ហនុមាន ហេីយរូបមួយសន្លឹកទៀតចេញតួអង្គយក្សរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន​ ដែលគាត់​នៅអាល័យល្ខោនខោលណាស់។ នេះ​បេីយោងតាម​ការ​បង្ហោះ​ចេញ​ពី​គេហទំព័រ​ផេក​ហ្វេសប៊ុក​ឈ្មោះ​ ល្ខោន​ខោ​លខ្មែរ​ នាថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នេះ។