ស្តាប់​ហើយ​ព្រឺក្បាល​តែម្តង​ តោះ​មកស្តាប់​ចៅប្រុសលោក​សាស្ត្រាចារ្យ​ ទិត្យ សែន រៀបរាប់ពីដំណើររឿងត្រូវព្រលឹងចូលសន្ធិត​ រហូត​រាំ​ល្ខោន​ខោ​លជាច្រេីនក្បាច់

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ដែលកាលពី​រសៀល​ថ្ងៃ​មិញនេះ​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំងពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ បន្ទាប់​ពី​លោកសាស្រ្តាចារ្យ ទិត្យ សែន​ បាន​ចូល​សន្ធិត​​ក្នុង​ខ្លួន​ចៅ​របស់​គាត់​ ព្រម​ទាំង​បាន​រាំល្ខោនខោលជា​ច្រើន​ក្បាច់​ ដែលធ្វើ​ឲ្យ​អ្នកនៅ​ក្នុង​ពិធី​បុណ្យ​ទាំងមូល​នាំគ្នា​ព្រឺរោម​គ្រប់ៗគ្នា​តែម្តង​។

យ៉ាងណា​មិញ​ បេីយោងតាម​កិច្ច​សម្ភាសន៍​រវាង​សារព័ត៌មាន​ តារាញូស៍​ ជាមួយចៅប្រុសលោកគ្រូ ទិត្យ សែន បានមានការរៀបរាប់ប្រាប់ពីដំណើររឿងត្រូវព្រលឹងចូល​សន្ធិត​ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖«ពីដំបូង​ខ្ញុំ​គេង​ ដល់លឺគេលេងភ្លេងខ្ញុំក៏ងេីបមក​អង្គុយ​ ទាល់តែគេលេងភ្លេងទៅក៏មាន​អារម្មណ៍​ថាគេអោយយេីងរាំ​ គាត់ថា​រាំតិចទៅ​ ខ្ញុំ​ថាអត់ទេ​

ក្នុង​ចិត្ត​ខ្ញុំ​ខំទប់អត់ចង់រាំទេ​ ដល់​ពេលខ្ញុំ​នៅតែ​ទប់ៗទៅខ្ញុំក៏មេីល​រូប​ថតគាត់​ មេីល​រូប​ថតគាត់ខ្ញុំក៏ទ្រាំអត់បានខ្ញុំចេញ​មក​អង្គុយ​ប្រាប់​មីងខ្ញុំថាខ្ញុំចង់ក្អួត​ ដូចមានគេចង់ឲ្យខ្ញុំចូលអោយរាំទៅ​ ហេីយមីង​ក៏អោយថ្នាំលេបថាខ្ញុំឈឺក្បាល​ ខ្ញុំ​លេបថ្នាំ​ហើយ​ក៏អត់បាត់ក៏ចាប់​ផ្តើម​ក្អួត​ទៀត​ ក្អួត​២ដងហេីយក៏មីងខ្ញុំងេីបទៅប្រាប់ម៉ាក់យាយខ្ញុំក៏ទប់អត់ជាប់ពេលគេចូលមកខ្ញុំក៏អត់ដឹងខ្លួន»។

គួរ​បញ្ជាក់​ថា​ នៅយប់​ថ្ងៃសៅរ៍​ ទី​២៣ ខែឧសភា ឆ្នាំ២០២០​ ម្សិលមិញ​នេះ​​ លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ។​ ការជូនដំណឹងនេះ ចាត់ទុកជាការអំពាវនាវដល់បងប្អូនប្រិយមិត្ត​ មហាជន​ និងសិល្បករទាំងអស់ចូលរួមរំលែកទុក្ខតាមសទ្ធាជ្រះថ្លា។

សូម​ជម្រាប​ដែរថា​ ស​ ពលោកគ្រូ​តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន វត្តទឹកថ្លា ក្រុងភ្នំពេញ​ ដែលនឹងត្រូវ បូជា នៅថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ រសៀល នៅវត្តទឹកថ្លា។ កុំឲ្យ​ខាត​ពេល​យូរ​ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​នោះ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ការ​រៀប​រាប់​ពីដំណេីររឿងនេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម