កាន់តែតានតឹងហើយ លោក ផែង វណ្ណៈ បានចេញវីដេអូ​ព្រលះខ្លាំងៗទៅកាន់ លោក អុឹម ជីវ៉ា វិញ ព្រោះតែតារា Tiktok សុខា

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ផែង វណ្ណៈ ក៏បានព្រលះ សុខា ដោយមានខ្លឹមសារថា៖”ដើរជ្រើសរើសមនុស្សសំរាម យកមកធ្វើជាអ្នកសិល្បៈ (ខ្ញុំប្រើពាក្យមនុស្សសំរាម) សួរថា ហេតុអ្វីបានជាគេមិនគាំទ្រសិល្បៈខ្មែរ ហេតុអី? ចុះបើយើងយកមនុស្សសំរាមទៅសម្ដែង អាណាគេមើល ហា… យកមនុស្សជេរប្រចោល ប៉ោឡែនៅក្នុងកម្មវិធី TikTok មួយ យកមកអោយសម្ដែង អាណាគេមើល។ រួចហើយបងប្អូនយើង ប្រជាជនខ្មែរយើង លេងគាំទ្រសិល្បៈអស់ហើយ អើ យើងធ្វើជាអ្នកសិល្បៈ ទៅយកពួកអាសំរាមចឹងយកមកសម្ដែងចឹង អាណាគេមើល។

យើងត្រូវជ្រើសរើសមនុស្សដែលមានទេពកោសល្យ មានការរៀនសូត្រចេញពីសាលារចនា ចេញពីសាលាសិល្បៈ បណ្ដុះបណ្ដាលឲ្យយកមកសម្ដែង អាហ្នឹងបាន បាន! លើកលែងតែអ្នកកំប្លែងអី ដែលពួកគាត់មានដុង ពីកំណើត ពីអីមក អាហ្នឹងយើងជ្រើសរើសអ្នកកំប្លែងទៅវាអត់អីទេ ដែលគេហៅថា មាននិស្ស័យ មានដុងពីកំណើតមក តែអានេះ គឺយកមកដែលគេហៅថា មនុស្សសំរាម បង្កើតតែ TikTok ហើយជេរប្រចោលគ្នាពេញ TikTok ហ្នឹងទៅ ហើយអោយយកមកសម្ដែងសិល្បៈ! សួរថាជួយអី? មនុស្សសមត្ថភាពធន់ហ្នឹង ពេលដែលក្លាយខ្លួនទៅជាអ្នកសិល្បៈ តើវាអាចលើកដំកើនសិល្បៈទៅជាអីបាន? ចម្លើយគឺ គ្មានអីក្រៅពីទាញតម្លៃសិល្បៈឲ្យវាធ្លាក់ចុះនោះទេ”។

ទន្ទឹមនឹងនេះ ក្រោយស្ដាប់លោក ផែង វណ្ណៈ ធ្វើការព្រលះយ៉ាងខ្លាំងៗរួចមក លោក អុឹម ជីវ៉ា ក៏បានឡាយវីដេអូ ឆ្លើយតបទៅកាន់លោក ផែង វណ្ណៈ វិញ ដោយបានលើកឡើងថា៖”សូមផ្ញើរទៅអាបុិ ពាក់វែនតា និយាយគ្នាណា បើលេងកុំខឹង បើខឹងកុំលេង វាអស្ចារ្យម្លេះ? កុំថាក្មេងជេរ ថាក្មេងឈ្លើយវើយ អាញចង់ប្រាប់ចឹងម៉ង…គោរពតើ ទៅកម្មវិធី ក៏លើកដៃជំរាបសួរដែរ ទៅកម្មវិធីកន្លែងណាក៏ដោយ ក៏គេមិនមើលមុខផង ទៅចូលរួមកម្មវិធីសម្ពោធផ្ទះ លោកជំទាវម្នាក់ គ្មានអាណាមើលមុខ គេដើរគេចនោះ ព្រោះគេខ្ពើម…ខ្ញុំនេះ អ្នកលើកដៃជំរាបសួរ ប៉ុន្ដែគ្រាន់តែគេឃើញមុខ គេរត់ (នេះខ្ញុំមិនចង់និយាយទេ អ្នកម៉ែម្នាក់ឡើងផ្ទះ) លោកឯងក៏ទៅដែរ កុំធ្វើខ្លួនដូចអស្ចារ្យ…ហើយសូមជួយស៊ែរវីដេអូនេះ ឱ្យអាបុិពាក់វែនតា អស្ចារ្យក្នុងហ្វេសប៊ុក (ឡេត ឡេត ឡេត) បានឃើញផង! ធ្វើដូចឯងហ្នឹងតុលាការអាចម៍គោអី”។

ជាមួយគ្នានេះដែរ រឿងរ៉ាវដ៏កក្រើតនេះ នៅមិនទាន់ចប់នៅឡើយនោះទេ ដោយពេលនេះ យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក ផែង វណ្ណៈ ក៏បានចេញវីដេអូដាក់ទៅកាន់ លោក អុឹម ជីវ៉ា វិញ ដែលព្រហើនហ៊ានយកវែកឆា ចង់រកវ៉ៃក្បាលរបស់លោក។ ហើយចំពោះពាក្យកាកមនុស្ស និងសំរាម ដែលលោក ផែង វណ្ណៈ បានប្រើប្រាស់កាលពីម្សិលមិញនេះ រូបលោកក៏បានធ្វើការសុំទោសមហាជនជាសាធារណៈ នូវពាក្យពេជន៍ដ៏លើសលួសនេះ ប៉ុន្ដែគោលជំហររបស់លោក ដែលលើកឡើងកាលពីម្សិលមិញ គឺនៅរក្សាដដែល។

បន្ថែមពីលើនេះ លោក ផែង វណ្ណៈ បន្ទាប់ពីឡាយវីដេអូរួច ក៏បានបង្ហោះសារមួយឃ្លាថា៖”ព្រឹក​ម៉ិញLive ​គំរាម​វ៉ៃក្បាលខ្ញុំនឹងវែកឆា​ យប់នេះ​គ្រាន់​តែ​ខ្ញុំ​ក្អក​បន្តិច​ភ័យ​ស្លន់​ស្លោ​រកប៉ូលីស​ជួយ​ ហាស់​ ហា​“។ បើចង់ជ្រាបច្បាស់ សូមទស្សនា ការឡាយរបស់លោក ផែង វណ្ណៈ ខាងក្រោមនេះ!

សូមទស្សនាវីដេអូខាងក្រោម