ស្ងាត់ៗ លៀង ចាន់ឡា ចូលរួមថត MV ថ្មី ដើម្បីលើកដម្កើងល្ខោនខោលនឹងសិល្បៈខ្មែរបុរាណ និងសុំឲ្យបងប្អូនកុំលើកតែមួយឆាវអី ត្រូវថែរក្សានឹងលើកដម្កើងជារៀងរហូត

កាលពី​មួយ​រយៈពេល​មុន​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ ហាក់​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ប្អូនស្រី​ លៀង​ ចាន់​ឡា​ អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ បេីទោះជា​មិន​ទទួល​បាន​នូវ​ជ័យ​លាភី​ក្នុង​កម្មវិធី​នេះយ៉ាងណាក្តី​ ប៉ុន្តែ​ប្អូន​ស្រី​ត្រូវ​បាន​បណ្តា​ក្រុម​ហ៊ុន​ជាច្រើន​បាន​ផ្តល់​ឱកាស​ឡេីង​សម្តែង​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី​នានា​ និង​ថតនៅតាម​សម្អាងការ​ផ្សេង​ៗផងដែរ។

ដោយ​ឡែក​ បន្ទាប់​ពី​ស្ងប់ស្ងាត់​ក្នុង​វិថី​សិល្បៈ​មួយ​រយៈ​ពេល​រួច​មក​ ស្រាប់​តែកាលពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ ចាន់​ឡា​ បាន​បង្ហោះ​ពី​ទិដ្ឋភាព​ដែលរូបនាង​បានចូល​រួមសម្តែងថត​ MV ដែល​អត្ថន័យ​ក្នុង​គោលបំណង​លើកដម្កើង​សិល្បៈ​ល្ខោនខោល។ ជាមួយ​គ្នា​នេះ​​ ចាន់​ឡា​ ក៏មានជា​ពាក្យ​ពេចន៍​លេីកឡេីងផងដែរថា៖

«សកម្មភាពថត MV ដើម្បីលើកដម្កើងល្ខោនខោល និង​សិល្បៈ​ខ្មែរបុរាណ ដែលដូនតាយើងបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ។ សូមកុំលើកតែមួយឆាវអីយើងត្រូវថែរក្សារនឹងលើកដម្កើងជារៀងរហូត ព្រោះយើងបានបាត់បង់សឹងទាំងស្រុងទៅហើយ»។