បន្ទាប់ពីបុគ្គលិកព្រលានយន្តហោះ ដែលតែងតែបង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ បែរជាបញ្ចប់ជីវិតរបស់ខ្លួនទាំងវ័យក្មេង ស្រាប់តែគណនីហ្វេសប៊ុកមួយ បានបង្ហោះសារបែបនេះថា

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹកម្សិលមិញនេះ វេលាម៉ោង ៨៖៥៥ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ មានវិបត្ដិផ្លូវចិត្ដ (Depression) បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយ ច ង ក ធ្វើអត្ដ ឃា ត ស្ថិតនៅក្នុងផ្ទះតាមបណ្តោយផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ឡាយ គឹមឡា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារនៅក្នុងអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ផ្នែក Check in ។

ក្នុងនោះដែរ បើតាមប្រភពពីសាច់ញាតិនៃ ស ព បានឲ្យដឹងថា៖”នៅមុនថ្ងៃកើតហេតុ ជន រង គ្រោះ បានដើរថតវីដេអូដោយបានរៀបរាប់នូវពាក្យពេជន៍មួយចំនួនថា៖”(សូម អភ័យទោសដល់ក្រុមគ្រួសារ មេត្តាកុំកើតទុក្ខអី) លុះនៅព្រឹកថ្ងៃកើតហេតុ ទើបបង្កការភ្ញាក់ផ្អើលថា ជនរងគ្រោះច ង ក ស្លា ប់ បាត់ទៅហើយ”។

យ៉ាងណាមិញ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Pu Smey ក៏បានចែករំលែក នូវខ្លឹមសារសំណេរមួយឃ្លា យ៉ាងដូច្នេះថា៖”ជាដំបូងខ្ញុំសូមនិយាយពីហេតុផល​ដែលខ្ញុំយករូបគាត់មកផុស និងសូមអភ័យទោស ពីគ្រួសារបស់ប្អូន​ ដែលកំពុងមានទុក្ខយ៉ាងក្រៀមក្រំ ដែលបានបាត់បង់កូនប្រុសម្នាក់។

ខ្ញុំបានឃើញមិត្តក្នុង ហ្វេសប៊ុក ផ្ញើសាររំលែកទុក្ខគាត់ ខ្ញុំបានចូលមើល Profile គាត់គឺគ្រប់យ៉ាងធម្មតា តែ​ Bio គាត់ដាក់ថា “Stress”​ប្រែមកថា​”តានតឹង”​ និង​ Statusចុងក្រោយរបស់គាត់គឺ “Goodnight”​ ខ្ញុំគិតមិនថាមនុស្សម្នាក់ដែលមានស្នាមញញឹមបែបនេះ បែជាគិតខ្លី ក្លាយជាជនរងគ្រោះដោយសារភាពតានដឹងក្នុងរឿងអ្វីមួយ ភ្លាមៗពេកខ្ញុំមើលទៅមនុស្សជុំវិញខ្លួនគាត់ទទួលយកវាមិនបានទេ។ ដរ៉ាបណាទាន់មនុស្សម្នាក់នៅទ្រាំជាមួយភាពតានតឹង គួរផ្តល់ការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ផ្តល់ការយកចិត្តទុកដាក់ យោបល់​ គំនិត​ កុំអោយយឺតពេល។ ស្នាមញញឹមដែលបង្កប់ដោយភាពឈឺចាប់ RIP​“។

សូមជម្រាបផងដែលថា ជំងឺបាក់ទឹកចិត្ត (Depression) គឺជាប្រភេទជំងឺម្យ៉ាង ដ៏កាចសាហាវលើសពីអ្វី ដែលយើងធ្លាប់ដឹងនឹងលឺថែមទៀតផង ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វើឲ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលើការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការសម្លា ប់ ខ្លួនក៏ថាបាន។