នៅពេលអ្នកទទួលបានជោគជ័យលើការងារ និងមុខជំនួញ ក្រៅពីឪពុកម្តាយ មានដែលធ្លាប់គិតដល់គ្រូដែលបានបង្រៀនយើងដែរឬទេ?

លោកអ្នកគ្រប់គ្នាដែលធ្លាប់តែឆ្លងកាត់ការសិក្សា ហើយក៍បានឈានចូលទៅដល់ការធ្វើការ និងបង្កើតមុខជំនួញខ្លួនឯង ច្បាស់ជាធ្លាប់ខឹងគ្រូដែលបានបង្រៀនយើងពីមុនហើយ ព្រោះថា នៅពេលដែលគាត់បង្រៀនយើង គឺគាត់តែងតែកាចដាក់យើង ស្តីបន្តោសយើងនៅពេលដែលយើងធ្វើអ្វីខុស។

ហើយដល់ពេលដែលបានការងារធ្វើ និងធ្វើមុខជំនួញបានជោគជ័យ អ្វីដែលអ្នកនឹកឃើញមុនគេនោះ គឺឪពុកម្តាយរបស់គេ តែមិនបាននឹកឃើញដល់គ្រូបង្រៀន ដែលបានបង្ហាត់បង្រៀនយើងនោះទេ។ ហើយនេះគឺវីដេអូអប់រំដើម្បីអោយពួកយើងបាននឹងគុណទៅដល់លោកគ្រូ អ្នកគ្រូដែលបានបង្រៀនយើង ហើយពេលទំនេរឆ្លៀតពេលទៅលេងគាត់ផងទៅ។

សូមទស្សនាវីដេអូខាងក្រោម