ខាងស្រីលួច​ crush ខាងប្រុស​ក៏បាន​យក​លេស​ធ្វើ​ជាមេអណ្ដើក​ តែ​ត្រូវ​បាន​ខាង​ប្រុស​ដឹង​មានអី​លទ្ធផល​ចុងក្រោយ​ក៏

មនុស្សស្ទេីរតែគ្រប់គ្នាដែល​កេីត​មកនេះ​ ប្រាកដ​ជា​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាដែលកើតចេញពីក្តីស្រលាញ់ ​ស្មោះត្រង់​ ជឿជាក់​ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ចំពោះគ្នានោះ ច្បាស់​ណាស់​ពួក​គេ​នឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង​ និង​មាន​សុភមង្គល​ជាក់ជា​មិន​ខានឡេីយ។

យ៉ាងណា​មិញ​ ក្រឡេក​មកចាប់​អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ ដែលពិតជា​សុីអារម្មណ៏​ប្រិយមិត្ត​អ្នក​អានតែម្តង​ ខណៈ​ដែលដំបូងឡេីយនោះអ្នកទាំងពីរជា​មិត្តភ័ក្ដិ​រួម​ការងារ​ជាមួយ​គ្នា​ ដែលក្នុងនោះ​ខាងស្រី​ជាកូនចៅលួច​ crush លេី​ខាងប្រុសជាមេរបស់ខ្លួន​តែមិនហ៊ាន​និយាយ​​ ​ចំណែក​ឯ​ខាង​ប្រុស​វិញគឺមាន​ចិត្ត​ស្រលាញ់​ចំពោះ​ខាងស្រី​ តែមិនហ៊ាន​សារភាព​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​ក្រមុំ​ដែលមាន​ឈ្មោះ​ Ma Dam Toch បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖
«ពីមុនលួច crush គាត់តែអត់ដឹងនិយាយថាម៉េច​ មានតែនិយាយប្រាប់គាត់ថាមានគេអោយធ្វើមេអណ្ដើកអោយ និយាយចុះឡើងគាត់ចាប់បាន គាត់ថាសុំធ្វើសង្សារតែខាងស្រីថាឈប់យកសង្សារហើយចាំយកប្ដី មានណាអោយចាស់ទុំចូលដណ្ដឹងហ្មង (ខាងស្រីអូសក្រឡាដែលហ្នឹង)ប៉ុន្តែក៏អរគុណបងដែលស្រលាញ់គ្រួសារខ្ញុំនឹងអោយតំលៃគ្រប់យ៉ាងដល់ខ្ញុំ។ ពីមុនមេប្រុសនឹងកូនចៅ ឥលូវសុំធ្វើមេស្រីវិញម្ដង»។