អីយ៉ា មិនធ្លាប់ដែលដឹងសោះថា លោក ហួរ ឡាវី មានកូនស្រីដ៍ស្រស់ស្អាត រីឯសម្លេងវិញគឺមិនអន់ទេ

បេីនិយាយពី​កញ្ញា​ វី​ ឌីណែត​ មាន​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​រួច​មក​ហើយ​ ដែលរូបនាង​គឺ​តារា​ចម្រៀង​វ័យក្មេងដ៏មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​ ក៏ដូចជា​មាន​ភាព​លេចធ្លោ​ខ្លាំង​ចាប់តាំងពីចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​ម្ល៉េះ​ ហេីយនាងក៏​ត្រូវ​ជា​កូន​ស្រី​បង្កើត​របស់​តារា​ចម្រៀង​ជើង​ចាស់​សម្លេង​ស្អកលោក ហួរ ឡាវី ផងដែរ​ ។

ទន្ទឹម​នឹងភាព​ល្បីល្បាញ​របស់​កញ្ញា​ វី​ ឌី​ណែត​ រួមជាមួយ​នឹង​ឪពុក​ ដែលជា​តារា​ចម្រៀង​ជេីងចាស់ដ៏ល្បីនេះដែរ​ ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជាមិនបានដឹងទេថា​ លោក ហួរ ឡាវី នៅមាន​កូន​ស្រី​ម្នាក់ទៀតដែលត្រូវជាបងស្រីរបស់​កញ្ញា​ វី​ ឌីណែត​ មានឈ្មោះ​ថា​ វី​ ឌីណា​ ដែលបងប្អូនទាំងពីររូបនេះ​ មានពេលខ្លះទាំងការ​តុបតែង​ខ្លួន ពិតជាដូចគ្នាខ្លាំងណាស់ គ្រាន់តែខុសរូបរាងបន្តិចតែប៉ុណ្ណោះ។

យ៉ាងណា​មិញ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀតនោះ​ កាលពី​ពេល​ថ្មីៗ​នេះ​ វី​ ឌីណា​ បាន​ធ្វើ​ការ​ច្រៀង​ Cover បទចម្រៀងរបស់ឪពុកនាងមាន​ចំណងជើង​ថា​ “សែន​អាល័យ​”​ ដែលពិតជា​ពិរោះ​ និងមាន​សម្លេងល្អមិនចាញ់ប្អូនស្រីនោះទេ។ ដេីម្បី​កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម