មិនគួរណាគិតខ្លីបែបនេះសោះ បុគ្គលិកបម្រើការងារក្នុង អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញរូបសង្ហាម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ទាំងវ័យក្មេង

កាលពីព្រឹកមិញនេះ វេលាម៉ោង ៨៖៥៥ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ មានវិបត្ដិផ្លូវចិត្ដ (Depression) បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយ ច ង ក ធ្វើអត្ដ ឃា ត ស្ថិតនៅក្នុងផ្ទះតាមបណ្តោយផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ បើតាមប្រភពពីសាច់ញាតិនៃ ស ព បានឲ្យដឹងថា៖”នៅមុនថ្ងៃកើតហេតុ ជន រង គ្រោះ បានដើរថតវីដេអូដោយបានរៀបរាប់នូវពាក្យពេជន៍មួយចំនួនថា៖”(សូម អភ័យទោសដល់ក្រុមគ្រួសារ មេត្តាកុំកើតទុក្ខអី) លុះនៅព្រឹកថ្ងៃកើតហេតុ ទើបបង្កការភ្ញាក់ផ្អើលថា ជនរងគ្រោះច ង ក ស្លា ប់ បាត់ទៅហើយ”។

ជាមួយគ្នានេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Heng Si Long ត្រូវជាមិត្ដភក្ដិ នៃ ស ព បានបង្ហោះមួយឃ្លាថា៖”មិនគួរហែង គិតខ្លីអញ្ចឹងសោះ អាយុក្មេងសោះ ម្សិលមិញទេីបតែមក surprise អាញ់សោះ និយាយមិនចេញទេ Kim La”។ សូមជម្រាបផងដែរថា ជនរងគ្រោះមានឈ្មោះ ឡាយ គឹមឡា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកបម្រើការងារនៅក្នុងអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ផ្នែក Check in។