សូមចូលរួមរំលែកទុក្ខផង ក្មេងស្រីម្នាក់ត្រឹមតែ២០នាទីសោះ បានស្លា ប់បាត់បង់ជីវិតដោយសារតែ

ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះក្រុមគ្រួសារមួយ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើអោយនៅក្នុងក្រុមគ្រួសារមួយនេះ មានទុក្ខជាទំងន់ ព្រោះត្រូវបាត់បង់កូនស្រីជាទីស្រលាញ់ ព្រោះតែលង់ទឹក បានឆក់យកជីវិតរបស់នាងទៅ ទាំងនៅអាឡោះអាល័យ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកអធិការដ្ឋាននគរបាលស្រុកស្អាង បានប្រាប់ឱ្យដឹងថា៖”ស្រុកស្អាង ស្តីពីករណី៖លង់ទឹកបណ្ដាលឲ្យស្លា ប់ កើតហេតុនៅថ្ងៃ សុក្រ ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៨និង៤០នាទី នៅណុចទន្លេបាសាក់ (ខាងក្រោយផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ៖ -ឈ្មោះ ហ៊ង សុខឈី ភេទស្រី អាយុ ១៣ឆ្នាំ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លា ប់) សភាពរឿងហេតុ៖ នៅ ថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៨និង១០នាទី មានឈ្មោះ អ៊ឹង ឡេង ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាជីដូន នឹងឈ្មោះ រ៉ា ភេទប្រុស ត្រូវជាឪពុកមា ឈ្មោះ ងៀបវុត្ថា ភេទប្រុស ត្រូវជាឪពុកមា និងឈ្មោះ ហ៊ង សុខឈី (ជនរងគ្រោះ) បាននាំគ្នាជិះទូកទៅលេង កោះខ្សាច់ទន្លា ពេលទៅជិតដល់ស្រាប់តែលិចទូក ហើយឈ្មោះ ហ៊ង សុខឈី មិនចេះហែលទឹកបានលង់ទឹកលិចបាត់ ហើយក្រុមគ្រួសារបាននាំគ្នា រាវ រក ប្រហែល២០នាទីទើបឃើញ តែឈ្មោះ ហ៊ង សុខឈី បានស្លា ប់ បាត់ទៅហើយ បានយក ស ព មកធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ ជនរងគ្រោះ។ ក្រោយទទួលបានព័ត៌មានកំលាំងនគរបាលប៉ុស្តិ៍ត្រើយស្លា សហការនិងកំលាំងជំនាញស្រុកចុះដល់កន្លែង កើតហេតុ តែក្រុមគ្រួសារ សំណូមពរ ថាមិនបាច់ពិនិត្យ ស ព ទេ”។