ក្រោយពីបែកធ្លាយ រឿងនាយ តាក់សុី មានគូស្នេហ៍ថ្មី គឺជាការសម្តែង ដើម្បីផ្សាយលក់រថយន្តឲលោកK01 នោះ ស្រាប់តែលោកK01 ឆ្លើយតបទៅនាយ តាក់សុី វិញថា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមក ចំពោះរឿងរ៉ាវ នាយ តាក់ សុី បានសឹកលាចាកសិក្ខាបទ ព្រោះតែដោយសារជំងឺទឹកនោមផ្អែមរបស់លោកបានធ្វើទុក្ខ រហូតត្រូវបានសមាគមសិល្បករខ្មែរ បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យថែមទៀតផង។ ក្នុងនោះដែរ ចំពោះទំនាក់ទំនងក្រុមគ្រួសាររបស់នាយ តាក់សុី ក៏ត្រូវបានដើរដល់ផ្លូវបញ្ចប់ ដោយអ្នកទាំងពីរបានលែងឡះគ្នារួចទៅហើយ និងមិនអាចត្រលប់យកគ្នាបានវិញនោះទេ។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលស្ថានភាព សុខភាពរបស់នាយ តាក់សុី មានភាពប្រសើរឡើងវិញ និងជីវភាពរបស់នាយ តាក់ សុី ហាក់ងើបឡើងយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរូបលោក អាចរកម្ចាស់បេះដូងថ្មី ដើម្បីមកស្អំបេះដូង រួចក៏បានប្រកាសថា ខ្លួននឹងរៀបការនៅក្នុងខែឧសភា
នេះ ហើយពេលនោះ ថែមទាំងបានទិញនូវរថយន្ដថ្មីមួយគ្រឿង ម៉ាក Lexus RX 330 ពណ៏ស ដោយបង់រំលួសពីឃ្លាំងលក់រថយន្ដ របស់លោក K01 ថែមទៀតផង រហូតធ្វើឱ្យមតិមហាជន បានធ្វើការរិះគន់យ៉ាងខ្លាំងតែម្ដង។

ទាក់ទងចំពោះរឿងខាងលើនេះដែរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយអង្គភាពសារព័ត៌មាន តារាញូស៍ នៅគេហដ្ឋាន ដែលជួល នៅម្ដុំទូរទស្សន៍ស៊ីធីអិន នាយ តាក់សុី បានប្រាប់ឱ្យដឹងថា៖”ការពិតរឿងរៀបការរបស់លោក ក្នុងខែឧសភានេះ គឺមិនពិតនោះទេ ដោយពេលនោះ ខ្ញុំទៅផ្សាយលក់ឡានឲ្យលោក K01 នោះទេ ដើម្បីឱ្យមហាជនមានការចាប់អារម្មណ៍ទៅលើការ៉ាស់ឡានហ្នឹង ដែលគេហៅថា (ឡុងសេ ឡេសង់) ចឹងគេក៏យកបងស្រីម្នាក់ហ្នឹងមកសម្ដែងជាមួយខ្ញុំ ដូច្នេះហើយសូមបងប្អូនកុំមានការយល់ច្រឡំអី ខ្ញុំមិនមានភរិយាថ្មីនោះទេ ដែលនេះគឺធ្វើដើម្បីទាក់ទាញអារម្មណ៍ទេ ហើយឡាន Lexus RX330 ដែលទិញឲ្យភរិយាក្រោយនេះ ក៏អត់មានដែរ។ សរុបសេចក្ដីទៅ ភរិយាទី២ ក៏មិនពិត ហើយឡានទិញឱ្យភរិយាទី២នោះ ក៏មិនពិតដែរ”។

ដោយឡែក នៅមុននេះបន្ដិច នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីឃើញការឆ្លើយ របស់នាយ តាក់សុី ក្នុងកិច្ចសំភាសន៏របស់អង្គភាពសារព័ត៌មាន តារាញូស៍ រួចមក ស្រាប់តែលោក K01 បានលើកឡើងវិញថា៖”អរគុណ លោក តាក់ស៊ី ដែលបានផ្តល់មេរៀន សំរាប់ខ្ញុំកន្លងមក អរគុណ បើគ្មានលោកតាក់ ស៊ីនោះទេ ក៏ខ្ញុំមិនទទួលមេរៀនមួយនេះដែរ ខ្ញុំមិនប្រើពាក្យថា ស្តាយក្រោយនោះទេ”។ លោក K01 ក៏បានបន្ថែមក្នុងខមិនទៀតថា៖”អ្នកដឹង បានដឹងអី”។

សូមទស្សនាវីដេអូខាងក្រោម