សេចក្តីជូនដំណឹងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទឹកដីខណ្ឌបឹងកេងកង អាចមកធ្វេីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មកបំពេញបែបបទប្តូរសៀវភៅស្នាក់នៅ ពីខណ្ឌចំការមន មកខណ្ឌបឹងកេងកងវិញបាន

នារសៀលថ្ងៃ​ព្រហស្បតិ៍​ ទី២១​ ខែឧសភា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ យោង​តាម​រយៈ​គេហទំព័រផេក​ហ្វេសប៊ុកជាផ្លូវការ​​របស់​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖«សេចក្តីជូនដំណឹងរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទឹកដីខណ្ឌបឹងកេងកង

សូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ សង្កាត់សង្កាត់អូឡាំពិច និងសង្កាត់ទំនប់ទឹក ដែលបានបំបែកចេញពីខណ្ឌចំការមន ហើយបង្កើតជាខណ្ឌថ្មីមានឈ្មោះថា ( ខណ្ឌបឹងកេងកង ) ។

បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង អាចមកធ្វេីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មកបំពេញបែបបទប្តូរសៀវភៅស្នាក់នៅ ពីខណ្ឌចំការមន មកខណ្ឌបឹងកេងកងវិញបាន ។ បេីមានចម្ងល់ផ្សេងៗសូមទំនាក់ទំនងដោយផ្ទាល់ទៅលេខទូរស័ព្ទលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង 012 560 333 ៕