ដើរលេង2នាក់មិនប្រាកដថាមិនសប្បាយទេ បង្កើតអនុស្សាវរីយ៍ខ្លះទៅ មិនថាសង្សារឬប្ដីប្រពន្ធទេ មានពេលឲ្យគ្នាខ្លះក៏ល្អ ក៏មានក្ដីសុខដែរ

អ្នកណាៗ ក៏ចូលចិត្ដមានដំណើរកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ មិត្ដភក្ដិ និងជាលក្ខណៈបែបគូស្នេហ៏ផងដែរ សម្រាប់លំហែខួរក្បាល ក្រោយពីបំពេញការងារ អស់រយៈពេលជាយូរ។ ពិតណាស់ ប្រិយមិត្ដប្រាកដជាចង់ប្លែកអារម្មណ៏ម្ដងហើយ ដែលចង់ផ្លាស់ប្ដូរបរិយាកាស ធ្វើដំណើរកម្សាន្ដទៅកាន់ទីជិតឆ្ងាយ មិនថាក្នុង ឬក្រៅប្រទេសនោះឡើយ។

យ៉ាងណាមិញ ក្រឡែកមកមើលគូស្នេហ៏មួយគូនេះវិញ បន្ទាប់ទំនេរពីកិច្ចការងារ អ្នកទាំងពីរក៏បានឆ្លៀតពេលវេលាដ៏មានតម្លៃ សាងសុភមង្គល និងបំពេញក្ដីសុខជូនគ្នាទៅវិញទៅមក ដោយបានធ្វើដំណើរកម្សាន្ដទៅកាន់ទឹកដី ខេត្ដសៀមរាប ដើម្បីបង្កើតអនុស្សាវីយ៍ រួមនឹងការចងចាំដ៏ល្អ ជាច្រើន។

ក្នុងនោះដែរ បើយោងតាមរយៈម្ចាស់គណនី Mss Ballóòn បានលើកឡើងយ៉ាងដូច្នេះថា៖”ដើរលេង២នាក់ មិនប្រាកដថាមិនសប្បាយទេ!! បង្កើតអនុស្សាវរីយ៍ខ្លះទៅ មិនថាសង្សារ ឬប្ដីប្រពន្ធទេ មានពេលអោយគ្នាខ្លះក៏ល្អ ក៏មានក្ដីសុខ ដើរ២នាក់ ថតម្នាក់ម្ដង ភ្នំគូលែន សៀមរាប”។