កីឡាករប្រដាល់ វង្ស ណយ៖ ខំដឹកងៀតក្របីចង់ងា ប់ ដល់ពេលមនុស្សអញ្ចឹងសោះ ល្បីក្នុងសង្គមនេះ ពិតជាអស្ចារ្យមែន មិនយល់ មិនយល់ទេ

រឿងរ៉ាវរបស់យុវជន សុខា ដែលជាតារា Tiktok បានកំពុងក្លាយទៅជាការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពី សុខា មានឱកាសក្លាយទៅជាតារា និងត្រូវបានក្រុមហ៊ុនមួយនៅក្នុងស្រុក បានជ្រើសរើសយកមកធ្វើជាតួសម្ដែង ក្នុងខ្សែភាពយន្ដបែបអប់រំ លាយឡំជាមួយកំប្លែង ដែលត្រៀមនឹងចាក់ផ្សាយ នាដើមខែមិថុនា ខាងមុខនេះ។

ទាក់ទងចំពោះរឿងនេះដែរ ក៏មានមហាជនជាច្រើន បានសម្ដែងការមិនពេញចិត្ដ និងបានលើកឡើងថា៖”គ្រាន់តែក្មេងស្រីម្នាក់ ចេះលេងTikTok និយាយពាក្យហូបបាយនៅ បានក្លាយទៅជាតារាសម្តែង និងជាវាយគ្មឹនកិត្តិយសបានដែរ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ មានធនធានសិល្បៈគ្រប់តែគ្នាហ្នឹង ព្រោះពាក្យហូបបាយនៅ មួយម៉ាត់សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែលពាក្យនេះ”។

ក្នុងនោះដែរ លោក វង្ស ណយ ដែលមានរហ័សនាម អ្នកលេងកែងមច្ចុរាជ ដែលជាកីឡាករមានឈ្មោះបោះសំលេងយ៉ាងខ្លាំង ក្នុងវិស័យកីឡាប្រដាល់ ក៏បានសម្ដែងការហួសចិត្ដ អមមកជាមួយសំណេរដ៏ខ្លីថា៖”idol ខំដឹកងៀតក្របីចង់ ងា ប់ ដល់ពេលមនុស្សអញ្ចឹងសោះ ល្បី សង្គមនេះ ពិតជាអស្ចារ្យមែន (មិនយល់ មិនយល់ទេ)”។