នារីម្នាក់ ដែលតែងតែឆាតទៅគ្រប់ភ្ញៀវរបស់អ្នកនាង Siv Mey ពេលនេះបានចេញមុខសំពះសុំទោស ហើយថែមទាំងស្បថថា

ដូចដែលប្រិយមិត្ដ ជាអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ប្រាកដជាស្គាល់យ៉ាងច្បាស់រួចមកហើយ នូវលោកស្រី Siv Mey Online Shop ដែលគាត់ គឺជាថៅកែលក់ឡេ (ប្រេន EiEi) ដ៏មានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម បូករួមនឹងភាពបុិនប្រសប់ខាងវោហាស័ព្ទផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកស្រី សៀវ មុី ក៏បានបង្ហោះរូបនារីម្នាក់ អមមកជាមួយខ្លឹមសារសំណេរ មួយឃ្លាថា៖”សូមបងប្អូនប្រុងប្រយ័ត្នម្នាក់នេះអោយខ្លាំងបំផុត គាត់ល្បិចខ្លាំងណាស់ហ៊ានឆាតទៅគ្រប់ភ្ញៀវរបស់ខ្ញុំ ហើយក៏នាងខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ដែរ។ អ្នកនៅថៃក៏ត្រូវគាត់បោកដែរ គាត់ហ៊ានពេកហើយ ចឹងនាងខ្ញុំសូមប្រកាសថាមិនលើកលែងគាត់នៅតែបន្តនាងខ្ញុំជាដាច់ខាតមិនលើកលេងអោយទេ សូមបងប្អូនជួយស៊ែរមួយផង កុំអោយបងប្អូនយើងចាញ់បោកមនុស្សស្រីម្នាក់នេះណា អរគុណច្រើនសំរាប់ការស៊ែរ”។

បន្ទាប់ពីការបង្ហោះរបស់លោកស្រី សៀវ មុី ទាក់ទងចំពោះរឿងខាងលើរួចមក ពេលនេះនារី ដែលប្រើល្បិចឆាតទៅភ្លៀវរបស់លោកស្រី សៀវ មុី ត្រូវបានលោកស្រី ហៅមកផ្ទះរបស់គាត់ ដើម្បីអុជធូបសុំទោសជាសាធារណៈហើយ និងបានស្បថថា ឈប់ប្រព្រឹត្ដិទង្វើទាំងនេះ
ទៀតហើយ បើមិនដូច្នេះទេ សូមឲ្យនាងស្លា ប់យ៉ាងទាន់ហន់ចោលកូន និងរលាយតែម្ដង។

ក្នុងនោះដែរ លោកស្រី សៀវ មុី បានសរសេរយ៉ាងដូច្នេះថា៖”បងប្អូនមើលមុខគាត់អោយហើយទៅ គាត់ចូលក្នុងការឡាយរបស់នាងខ្ញុំ ហើយយកអាខោនឆាតទៅភ្ញៀវ មនុស្សអាក្រក់ឃើញទាន់ហន់ចឹង អ្នកសាងល្អបានល្អអ្នកសាអាក្រក់បានអាក្រក់ ឃើញភ្លាមៗម៉ង បងប្អូនចឹងគួរតែឈប់ទៅរឿងបែបនេះនោះ វាមិនបានយូរទេអរគុណដល់បងប្អូន ជួយស៊ែរផង កុំឲ្យគាត់ដើរធ្វើចឹងទៀត គាត់ម្នាក់ខ្ញុំលើកលែងម្តង តែបើនាងខ្ញុំចាប់បានអ្នកផ្សេងទៀត នាងខ្ញុំមិនលើកលេងអោយទេ ច្បាប់ក្រុមហ៊ុនមាន”។

សូមទស្សនាវីដេអូខាងក្រោម