នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយឈ្មោះ Jumpy Jumpy បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មួយចំនួនធំ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ

ក្នុងមួយរយៈពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ស្ដីអំពីហ្គេមមួយប្រភេទ ដែលមានឈ្មោះ ថា JumpyJumpy។ ប្រសិនបើអ្នកមិនបានដឹងឬធ្វើការឈ្វេងយល់អំពីហ្គេមនេះទេ វានឹងធ្វើឱ្យមានការច្រឡំគ្នាទៅវិញទៅមក ឬអាចឈានដល់ការឈ្លោះគ្នាក៏ថាបាន។

ទន្ទឹមនឹងនេះដែរ ដើម្បីកុំឲ្យមានភ័យខ្លាច និងព្រួយបារម្ភបន្ដទៀត ខាងនាយកដ្ឋានព័ត៍មានវិទ្យា នៃក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺពាក់ព័ន្ធនឹងប្រភេទហ្គេមមួយនេះឱ្យមហាជនដឹងថា៖”នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានការចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា៖ ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើជាបន្ទាន់។

ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ R e port អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖ – នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”។ – ជ្រើសរើសយក “Find Support or R e port Post”។ – ជ្រើសរើសយក “S p a m” -> “Next” -> “Done”។ បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយៈ៖ – ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games ។ – ធ្វើការ R e m o v e ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)”។