គ្មាននរណាម្នាក់ប្រាថ្នាចង់បានជីវិតនៅម្នាក់ឯងទេ ពេលខ្លះជួបហេីយ ក៏ព្រាត់ដោយសារ កត្តាគ្រួសារ ពេលខ្លះដោយសារខុសខែឆ្នាំ ប្រញាប់សារភាពទៅ នាងមិនត្រូវការផ្កាកុលាប តែនាងត្រូវការផ្កាស្លា

កញ្ញា ហេង ចន្ថា គឺជាអតីត Miss Grand Cambodia ឆ្នាំ២០១៦ ហើយក៏បានវិវត្តន៍ខ្លួនក្លាយជា តារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ កាលពីពេលថ្មីៗ អតីត Miss Grand រូបនេះ ក៏បានភ្ជាប់ពាក្យហើយ ដោយមិនទាន់ដឹងថា អនាគតស្វាមីជាអ្នកសិល្បៈជាមួយគ្នា ឬយ៉ាងណាឡើយ។

ជាមួយគ្នានេះ ចំពោះដំណឹងភ្ជាប់ពាក្យរបស់កញ្ញា ហេង ចន្ថា ក៏ត្រូវបានមហាជន ដែលជាអ្នកនិយមចូលចិត្ដតាមដានសង្គមសិល្បៈ បានសន្និដ្ឋានថា គឺធ្វើឲ្យបុរសៗមិនតិចនាក់នោះទេ ដែលមានការខកចិត្ត និងស្តាយចំពោះដំណឹងភ្ជាប់ពាក្យនេះ ព្រោះតែមិនបានរូបនាងយកមកធ្វើជាគូអនាគត។

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តារាសម្ដែងស្រស់សោភារូបនេះ ក៏បានបង្ហោះសារមួយឃ្លា ភ្ជាប់មកជាមួយរូបថត ក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួន ដោយមានខ្លឹមសារថា៖”គ្មាននរណាម្នាក់ប្រាថ្នាចង់បានជីវិតនៅម្នាក់ឯងទេ ពេលខ្លះជួបហេីយ ក៏ព្រាត់ដោយសារ កត្តាគ្រួសារ ពេលខ្លះដោយសារខុសខែឆ្នាំ តែពេលខ្លះ ទោះដឹងថាខុសបែបណាក៏ដោយ ក៏តស៊ូជំនះទៅជាមួយគ្នាអោយបាន ចឹងបេីសិនជាជួបមនុស្សដែលល្អហេីយ ព្រមទទួលយកគ្រប់យ៉ាងដែលយេីងមាន ទាំងចំនុចល្អ និងអាក្រក់នឹងមិនខ្វល់ពីអតីតកាលរបស់យេីង កុំទុកយូរ ប្រញាប់សារភាពទៅ ប្រញាប់ប្រាប់ចាស់ទុំ អោយចូលស្តីដណ្តឹងនាងទៅ នាងមិនត្រូវការផ្កាកុលាប តែនាងត្រូវការផ្កាស្លា”។