មិនចាំបាច់មានលុយច្រើន មិនចាំបាច់មានឡានជិះ បានទៅបានទេ ត្រឹមតែម៉ូតូក៍អាចទៅកន្លែងដែលយើងប្រាថ្នាបានដែរ

អ្នកណាៗ ក៏ចូលចិត្ដមានដំណើរកម្សាន្ដជាលក្ខណៈក្រុមគ្រួសារ មិត្ដភក្ដិ និងជាលក្ខណៈបែបគូស្នេហ៏ផងដែរ សម្រាប់លំហែខួរក្បាល ក្រោយពីបំពេញការងារ អស់រយៈពេលជាយូរ។ ពិតណាស់ ប្រិយមិត្ដប្រាកដជាចង់ប្លែកអារម្មណ៏ម្ដងហើយ ដែលចង់ផ្លាស់ប្ដូរបរិយាកាស ធ្វើដំណើរកម្សាន្ដទៅកាន់ទីជិតឆ្ងាយ មិនថាក្នុង ឬក្រៅប្រទេសនោះឡើយ។

ជាក់ស្ដែង ដូចគូស្នេហ៏មួយគូនេះ បានធ្វើដំណើរកម្សាន្ដ ទៅកាន់រមនីយដ្ឋាន គិរីរម្យ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយជិះម៉ូតូ យ៉ាងសប្បាយរីករាយ (ទៅវិលល្ងាច) និងថតរូបបែបគូស្នេហ៏ ដោយពោលពេញទៅដោយសេចក្ដីសុខ។ ក្នុងនោះដែរ បើយោងតាមរយៈភាគីខាងនារី ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Mo Ly បានភ្ជាប់សារមួយឃ្លាថា៖

“មិនចាំបាច់មានលុយច្រើន មិនចាំបាច់មានឡានជិះ បានទៅបានទេ ត្រឹមតែម៉ូតូក៍អាចទៅកន្លែងដែលយើងប្រាថ្នាបានដែរ មានមនុស្សដែលយើងស្រលាញ់នៅក្បែរ បែបនេះគឺកក់ក្តៅបំផុតហើយ មានពេលវេលា កុំភ្លេចធ្វើរឿងអ្វីល្អៗចងចាំជាមួយគ្នាអោយបានច្រើន។ ខ្ញុំអត់ចេះsweetទេ Trip with me take photos drink, food and sweet thank you for today Ah B Thet Vuth”។