ស្គាល់​គ្នាជិត15ឆ្នាំ​ មេីល​ចិត្ត​ជិត10ឆ្នាំ​ ទេីបសម្រេចបាន50ភាគរយ អរគុណ​ ចំពោះអ្នក​មានគុណទាំងសងខាង​ ដែល​បានអនុញ្ញាតអោយមានកម្មវិធីនេះ​

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត ជាក់ជាពុំខាន។

ដោយឡែក កាលពីពេលថ្មីៗនេះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នារីម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sarith Pong បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹក នៅក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួន ជាមួយមនុស្សជាទីស្រលាញ់រួមនឹងក្រុមគ្រួសារទាំងសងខាង អមមកជាមួយខ្លឹមសារសំណេរមួយឃ្លា ដែលមានអត្ថន័យថា៖

“អរគុណ​ ចំពោះអ្នក​មានគុណទាំងសងខាង​ ដែល​បានអនុញ្ញាតអោយមានកម្មវិធីនេះ​ និងភ្ញៀវ​កិត្តិយស​បងប្អូនទាំង​សងខាង​ រួមទាំង​មិត្តភ័ក្ដិ​ បង​ប្អូន​ទាំង​អស់​គ្នា​ដែលបានចូលរួម។ ស្គាល់​គ្នាជិត ១៥ឆ្នាំ​ មេីល​ចិត្ត​ជិត ១០ឆ្នាំ​ ទេីបសម្រេចបាន៥០%​ ជាថ្ងៃ​សិរីសួស្ដី​ ១៦ឧសភា២០២០ Sem Narith and Sarith Pong (សាងស្នេហ៍ ១០ឆ្នាំ​)”។