ល្បីពេញហ្វេសបុក! ពិតជាគំរូល្អមែន ទោះជាបីនាយ ចឺម ជាតារាល្បី ក៍នៅតែបន្ទាបខ្លួនរើសសំរាម (មានវីដេអូ)

នាយ ចឺម ពីមុនគឺជាតារាកំប្លែងជាមួយនឹងនាយ ពាក់​ មី ដែលតែងតែធ្វើអោយទស្សនិកជនសើចសប្បាយរីករាយ។ ហើយនាយ ចឺម មិនត្រឹមតែពូកែលេងកំប្លែងនោះទេ គឺពូកែច្រៀងថែមទៀតផង។ ហើយការក្លាយជាតារាចម្រៀងនេះផងដែរ ក៍ជាក្តីស្រមៃរបស់នាយ ចឺម តាំងពីក្មេងមកម្លេះ។

ហើយនៅពេលនេះនាយ ចឺម ក៍បានក្លាយទៅជាតារាចម្រៀងដ៍ល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ តែទោះជាល្បីយ៉ាងណា នាយចឹមមិនបានមានចរិកឆ្មើងឆ្មៃនោះទេ។ ដូចនៅក្នុងវីដេអូនេះផងដែរ ដោយមានគេលួចថតសកម្មភាពនាយ ចឺមពេលនៅក្នុងបន្ទប់ទឹក ដោយនៅក្នុងបន្ទប់ទឹកនោះសំបូរទៅដោយសំរាម។

ហើយនាយ ចឺមចូលទៅឃើញបែបនេះ គឺប្រញាប់ប្រញារ ទៅប្រមូលសំរាមទាំងនោះដាក់ចូលក្នុងធុងសំរាម ដោយមិនបានប្រកាន់ថាខ្លួនគឺជាតារាល្បីនោះទេ។ នេះគឺជាគំរូល្អមួយ ដែលធ្វើអោយក្មេងៗជំនាន់ក្រោយយកគំរូតាម ទោះបីជាមានប៉ុណ្ណាក៍ដោយ គឺត្រូវតែបន្ទាបខ្លួនជានិច្ច។

សូមទស្សនាវីដេអូខាងក្រោម