អាណិតណាស់ឃើញហើយមិនស្រក់ទឹកភ្នែកមិនបាន កូនបង្កើតកំពុងសង្គ្រោះបន្ទាន់ ចៅស្រីព្យាបាលនៅគន្ធបុប្ផា រីឯកូនប្រសារនិងចៅប្រុសកំពុងបូជា ស ព

គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លា ប់ ​មនុស្សជា​រៀង​រាល់ថ្ងៃ​ ​ដែលទាំងអស់នេះគឺបង្កឡើង​ ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់​ផ្លូវ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ សេ ព គ្រឿ ង ស្រវឹ ង ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស​ សេ ព​ គ្រឿ ង​ ញៀ ន បើកបរហួសល្បឿន ហើយមិនមានពាក់មួកសុវត្ថិភាព​​​ រួមជាមួយការបើកបរ គ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ជាដេីម​។

យ៉ាងណា​មិញ​ កាលពី​វេលា​ម៉ោង​១០និង៤៥នាទី​ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០​ នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ រវាង​ទ្បានធុនធំនិងទ្បានគ្រួសារ​ម៉ាក​ Highlander ពណ៌​ទឹកប្រាក់​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AX-2809 បណ្ដាល​ឲ្យស្លា​ ប់​ស្រ្តីជាម្តាយ​ និង​កូន​ប្រុស​ម្នា​ក់​ ចំណែក​​៦នាក់ទៀតរងរបួស​ ស្ថិតនៅ​ភូមិអូជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង។

បេីតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ LyLy DW Gluta Cambodia ដែល​ត្រូវ​ជា​អ្នកស្គាល់គ្រួសាររងគ្រោះ​ខាងលេី​បាន​បង្ហោះ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យ​ស​ ព​ ព្រមទាំងបាន​រៀបរាប់​ទាំង​អារម្មណ៍​រន្ធត់​ចិត្ត​ជា​ខ្លាំង​ថា៖«កូនបង្កើតកំពុងសង្រ្គោះបន្ទាន់​ ចៅស្រីព្យាបាលនៅគន្ធបុប្ផា រីឯកូនប្រសារនិងចៅប្រុសកំពុងបូជា ស ព ។​ អុីអើយអុីខ្ញុំទប់ទឹកភ្នែកមិនជាប់ទេ ប្អូនប្រុស Sor Soda ប្អូនប្រុសត្រូវតែរឹងមាំ ត្រូវតែជាឡើងដើម្បីម៉ាក់ប៉ាប្អូនលឺនៅសូមអោយប្អូនប្រុសឆាប់ជា»។

ជាមួយ​គ្នា​នេះ​ ក៏​មាន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បាន​សម្ដែង​នូវ​អារម្មណ៍​យ៉ាង​ក្រៀមក្រំ​ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​ស​ ព​ផងដែរ​។ ជាថ្មីម្តងទៀត​ ក្រុម​ការងារ​ KhmerOsja សូមចូលរួមរំលែកទុក្ខ​ និងសោកស្តាយជាទីបំផុតចំពោះគ្រួសាស​ ​​ព​ ដែលបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់​ និងសូម​វិញ្ញាណ​ ក្ខន្ធ​អ្នកទាំងពីរបានទៅកាន់សុគតិភព។