ផ្ញើជូនជាពិសេសទៅដល់លោកប្តីសំលាញ់ ប្រពន្ធបានទិញផ្ទះនេះដាច់ហើយ ការតស៊ូរបស់លោកប្តីនៅប្រទេសគេ ប្រពន្ធនឹងតបស្នងយ៉ាងសាកសមមិនអោយប្តីខកបំណងទេ

សុភមង្គល​គឺជារឿងដ៏ល្អបំផុតសំរាប់ជីវភាពរស់នៅ​ក្នុង​គ្រួសារ​នីមួយៗ​ ដែលមនុស្សម្នាក់ៗតែងតែប្រាថ្នា​ចង់បាន​ ជាពិសេស​ចង់បាន​នូវមនុស្សដ៏ល្អម្នាក់ ដើម្បីដើរទៅផ្លូវមួយដ៏សែនឆ្ងាយជាមួយគ្នា​ ព្រោះ​ថាប្រសិនបើយើងរើសមនុស្សខុស​ នោះ​សុភមង្គល​ក៏មិនអាចកើតឡើងបានដែរ​ ហើយយើងប្រាកដជារស់នៅក្នុងទុក្ខសោកជារៀងរហូត។

ដោយ​ឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​Momlove Lina បាន​​រៀប​រាប់​អំពី​ជីវិត​ជោគជ័យ​របស់​ខ្លួនបន្ទាប់ពីបានចាប់ដៃគ្នាជាមួយស្វាមី​ តស៊ូ​ ឆ្លងកាត់​នូវរឿង​រ៉ាវ​ជាច្រើន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ រហូត​ទិញបាន​ផ្ទះ​ ដែលពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។ ខាងក្រោម​នេះ​គឺ​ជា​ខ្លាំង​សារទាំងស្រុង​ដែលម្ចាស់​គណនី​រូបនេះបាន​មានការ​រៀប​រាប់​ថា៖

«ជីវិតថ្មីលទ្ធផលថ្មីក្នុងឆ្នាំ2020 ផ្ញើជូនជាពិសេសទៅដល់លោកប្តីសំលាញ់ សៀក លីណា ប្រពន្ធបានទិញផ្ទះនេះដាច់ហើយ ចាប់ពីថ្ងៃនេះ 13/05/2020 ទៅយើងមានផ្ទះមួយជាកម្មសិទ្ធផ្តាច់មុខហើយ​ ការស៊ូរបស់លោកប្តីនៅប្រទេសគេប្រពន្ធនឹងតបស្នងយ៉ាងសាកសមមិនអោយប្តីខកបំណងទេ​ ប្រពន្ធស្មោះប្តីស្ម័គ្រ​ភាពមានបាននៅជិតបង្កើយ !!!

ដំបូងអរគុណធំៗទៅដល់លោកឪពុកក្មេក បងថ្លៃ ប្អូនថ្លៃទាំងអស់ដែលជួយជ្រោមជ្រែងពេញទំហឹង ខ្ញុំមិនភ្លេចគុណអ្នកទាំងអស់គ្នា ទេអរគុណគ្រប់យ៉ាងដែលធ្វើអោយខ្ញុំបានផ្ទះមួយនេះបានយ៉ាងរលូន ហើយក៏អរគុណទៅដល់ឪពុកម្តាយខ្ញុំបង្កើតដែលព្រៀនប្រដៅអោយខ្ញុំដើរលើផ្លូវល្អទើបខ្ញុំបានជួបជាមួយមនុស្សល្អៗដូចជាក្រុមគ្រួសារប្តីខ្ញុំចឹង ធ្វើល្អបានល្អខ្ញុំជឿជាក់លើពាក្យនេះណាស់»។